កែសម្រួលសកម្មភាពផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គម

(VOVWORLD) -  នារសៀលថ្ងៃទី ២៥ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបានរៀបចំជំនួបធ្វើការជាមួយក្រសួងនិងអង្គភាពជាច្រើនស្តីពីការកែសម្រួលសកម្មភាពផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គមដើម្បីអំពាវនាវដល់អង្គភាពអាជីវកម្មនិងស្ថាប័ននានា រួមទាំងសាខាពាណិជ្ជកម្មនិង អ្នកប្រើបណ្តាញសង្គម រួមដៃគ្នាដើម្បីការពារសុវត្ថិភាពនៃយីហោ បង្កើតបរិយាកាសអ៊ីនធឺណិតប្រកបដោយសុវត្ថិភាពនៅវៀតណាម។

តាមរយៈការពិនិត្យឡើងវិញរបស់ក្រសួងព័ត៌មាននិងទូរគមនាគមន៍ បច្ចុប្បន្ននៅលើគេហទំព័រ YouTube មានវីដេអូឃ្លីបប្រហែល ៥៥ ម៉ឺន ដែលមានខ្លឹមសារអាក្រក់និង រំលោភបំពានលើច្បាប់។ ក្រៅពីនេះ រហូតដល់ថ្ងៃទី ២៥ ខែមិថុនាឆ្នាំនេះ នាយកដ្ឋានផ្សព្វផ្សាយនិងព័ត៌មានអេឡិចត្រូនិកបានរកឃើញម៉ាកក្នុងស្រុកចំនួនប្រហែល ១០០ដែលរំលោភលើការផ្សាយពាណិជ្ជកម្មនៅក្នុងវីដេអូឃ្លិបអាក្រក់។ ជាពិសេស លំហូរសាច់ប្រាក់ផ្សាយពាណិជ្ជកម្មនេះត្រូវបាន Google ចែកទៅមុខសញ្ញាដែលផលិតឃ្លីបអាក្រក់និងប្រតិកម្ម។ ប្រការនេះជាសកម្មភាពអវិជ្ជមានដោយចេតនាប្រឆាំងនឹងវៀតណាម។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម លោក Nguyen Manh Hung បានអំពាវនាវ ឲ្យអង្គភាពអាជីវកម្មវៀតណាម ត្រូវតែ យកចិត្តទុកដាក់គោរពច្បាប់វៀតណាម ដើម្បីការធ្វើអាជីវកម្ម។ ទន្ទឹមជាមួយគ្នានោះ អំពាវនាវឱ្យអ្នកផ្តល់សេវាឆ្លងកាត់ព្រំដែន គោរពមតាមច្បាប់វៀតណាមផងដែរ។ លោក Nguyen Manh Hung បានមានប្រសាសន៍ថា៖

 “យើងទិញពត៌មានផ្សាយពាណិជ្ជកម្មនៅលើគ្រឹះស្ថានស្អាត មានន័យថា ជួយប្រទេសជាតិកាន់តែស្អាតស្អំ និងជួយក្រុមហ៊ុនស្អាតៗឱ្យរីកចំរើន។ ទិញការផ្សាយពាណិជ្ជកម្មនៅលើគ្រឹះស្ថានអាក្រក់ ហាក់ដូចជារួមដៃគ្នាបំផ្លាញប្រទេសជាតិដោយប្រយោល។  ក្រសួងពាក់ព័ន្ធត្រូវតែបំពេញប្រព័ន្ធច្បាប់រួមគ្នា ក្នុងនោះមានកិច្ចការពារអធិប តេយ្យភាពរបស់វៀតណាមលើបណ្តាញអ៊ីនធឺណិត។ ក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាមត្រូវផលិតឧបករណ៍ឃ្លាំមើលអ៊ីនធឺណិត ហើយនេះក៏ជាឧបករណ៍ដើម្បីការពារប្រទេសជាតិតែម្តង”។

ក្រសួងព័ត៌មាននិងទូរគមនាគមន៍បានចាត់តាំងនាយកដ្ឋានផ្សព្វផ្សាយនិងព័ត៌ មានអេឡិចត្រូនិកដើម្បីរួមសហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីបង្កើតផែនការជាក់លាក់អនុវត្តរាល់វិធានការគ្រប់គ្រងនិងការឃោសនាប្រកបដោយប្រសិទ្ធភាពជាប្រចាំថ្ងៃដើម្បីមានបរិយាកាសបណ្តាញស្អាតស្អំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ