កាហ្សាក់ស្ថាន ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាម

(VOVWORLD) - រដ្ឋាភិបាលកាហ្សាក់ស្ថានបានអនុម័តលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកាហ្សាក់ស្ថាន និងរដ្ឋាភិបាលវៀតណាមស្តីពីការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ។

សេចក្តីសម្រេចខាងលើមានចែងក្នុងក្រឹត្យដែលចេញនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៣ ហើយចូលជាធរមានភ្លាមៗ។ កិច្ចព្រមព្រៀងចែងថា ពលរដ្ឋនៃប្រទេសនីមួយៗ ប្រសិនបើកាន់លិខិតឆ្លងដែនជាតិដែលមានសុពលភាពយ៉ាងតិច ៦ ខែ នឹងត្រូវបានលើកលែងទិដ្ឋាការចូល ចេញ ឆ្លងកាត់ និងស្នាក់នៅបណ្តោះអាសន្នក្នុងទឹកដីនៃប្រទេសម្ខាងទៀតក្នុងរយៈពេលមួយមិនហួស ពី ៣០ ថ្ងៃគិតចាប់ពីថ្ងៃចូល និងមិនលើសពី ៩០ ថ្ងៃសម្រាប់ដំណាក់កាល ១៨០ថ្ងៃ។ ប្រសិនបើប្រជាពលរដ្ឋមានគម្រោងស្នាក់នៅយូរជាងនេះ ពួកគេនឹងត្រូវស្នើសុំទិដ្ឋាការ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ