កីឡាការិនី​បាល់ទាត់​ Thanh Nha បានស្ថិត​ក្នុង​ Top៦ តារាវ័យក្មេងដែលគួរ​ឲ្យ​តាមដាន​នៅ​ World Cup នារីឆ្នាំ ២០២៣​

(VOVWORLD) - សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ទើបបានជ្រើសរើស តារាវ័យក្មេងចំនួន ៦ នាក់គួរឲ្យតាមដានបំផុតនៅ World Cup នារីឆ្នាំ ២០២៣ ដែលក្នុងនោះ មានកីឡាការិនី Thanh Nha របស់វៀតណាមផងដែរ។
កីឡាការិនី​បាល់ទាត់​ Thanh Nha បានស្ថិត​ក្នុង​ Top៦ តារាវ័យក្មេងដែលគួរ​ឲ្យ​តាមដាន​នៅ​ World Cup នារីឆ្នាំ ២០២៣​ - ảnh 1Top៦ តារាវ័យក្មេងដែលគួរឲ្យតាមដាននៅ World Cup នារីឆ្នាំ ២០២៣។ រូបថត៖ AFC

ខ្សែប្រយុទ្ធ ៥រូបផ្សេងទៀតដែល FIFA បាន ជ្រើសរើសរួមមាន៖ Mary Fowler (អូស្ត្រាលី) Shen Mengyu (ចិន) Aoba Fujino (ជប៉ុន) Casey Phair (កូរ៉េខាងត្បូង) Isabella Flanigan (ហ្វីលីពីន)។

តាមកាលវិភាគ នៅWorld Cup នារី ២០២៣ ក្រុមបាល់ទាត់នារីវៀតណាមនឹងជួបជាមួយក្រុមជើងឯកអាមេរិកក្នុងការប្រកួតបើកឆាកនៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី ២២ ខែកក្កដា បន្ទាប់នោះ គឺជាការប្រកួតជាមួយនឹងក្រុមនារីព័រទុយហ្គាល់នៅម៉ោង ១៤៖៣០នាទី នៅថ្ងៃទី ២៧ ខែកក្កដា ហើយជួបក្រុមនារីហូឡង់នៅវេលាម៉ោង ១៤ ថ្ងៃទី ១ សីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ