កីឡាករលើក​ទម្ងន់ Trinh Van Vinh បានឈ្នះសំបុត្រទី ៦ ​ដើម្បី​ចូល​រួម​អូឡាំពិក​ សម្រាប់កីឡាវៀតណាម

(VOVWORLD) - ក្នុងព្រឹត្តិការណ៍កីឡាលើកទម្ងន់ពិភពលោកឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តទៅនៅទីក្រុងភូកេត ប្រទេសថៃ (ថ្ងៃទី ៣១ មីនា ដល់ថ្ងៃទី ១១ មេសា) កីឡាករលើកទម្ងន់ Trinh Van Vinh បាននាំយកសំបុត្រចូលរួមអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ សម្រាប់កីឡាលើកទម្ងន់វៀតណាម។

តាមនោះ ក្នុងការប្រកួតកាលពីថ្ងៃទី ២ មេសា អត្តពលិក Trinh Van Vinh បានប្រកួតជាមួយអត្តពលិកចំនួន ៨ នាក់មកពីប្រទេសផ្សេងៗក្នុងប្រភេទទម្ងន់ ៦១ គីឡូក្រាម។ នៅចុងបញ្ចប់នៃវគ្គជម្រុះ អត្តពលិកវៀតណាមសម្រេចបានលទ្ធផលល្អបំផុតក្នុងទម្ងន់ ២៩៤ គីឡូក្រាម ហើយបានឈានចូល Top ៩ នៅលើពិភពលោកលើតារាងចំណាត់ថ្នាក់អូឡាំពិក។

កីឡាករលើក​ទម្ងន់ Trinh Van Vinh បានឈ្នះសំបុត្រទី ៦ ​ដើម្បី​ចូល​រួម​អូឡាំពិក​ សម្រាប់កីឡាវៀតណាម - ảnh 1អត្តពលិក Trinh Van Vinh ឈ្នះសំបុត្រចូលរួមអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ រូបថត៖ ក្រុមកីឡាលើកទម្ងន់វៀតណាម

តាមបទប្បញ្ញត្តិ សហព័ន្ធកីឡាលើកទម្ងន់ពិភពលោកនឹងផ្អែកលើសមិទ្ធិផលជាក់លាក់ក្នុងការប្រកួតនានាក្នុងប្រព័ន្ធវគ្គជម្រុះអូឡាំពិកឆ្នាំ ២០២៤ ដើម្បីរៀបចំណាត់ថ្នាក់បុគ្គល និងផ្តល់សំបុត្រចូលរួមអូឡាំពិកដល់អត្តពលិកកំពូលទាំង ១០ ក្នុងប្រភេទទម្ងន់នីមួយៗ។ ប្រទេសនីមួយៗមានតំណាង ១ នាក់តែប៉ុណ្ណោះ។ ជាមួយនឹងលទ្ធផលដែលទើបសម្រេចបាន Trinh Van Vinh បានឈ្នះសំបុត្រចូលរួមអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ជាផ្លូវការ។

មកទល់ពេលនេះ កីឡាវៀតណាមមានសំបុត្រចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅប្រទេសបារាំងចំនួន៦ ក្នុងនោះមាន៖ Nguyen Thi That (ជះកង់), Trinh Thu Vinh, Le Thi Mong Tuyen (បាញ់កាំភ្លើង), Nguyen Huy Hoang (ហែលទឹក), Vo Thi Kim Anh (ប្រដាល់) និង Trinh Van Vinh (លើកទម្ងន់) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ