កីឡាករវៀតណាមចំនួន ២ រូបស្ថិតក្នុងបញ្ជីរាយនាមកីឡាកររគំរូនៅ​វគ្គ៨ក្រុម នៃពាន Asian Cup 2019

(VOVWORLD) -កាសែត Goal បានប្រកាសបញ្ជីរាយនាមកីឡាករគំរូនៃវគ្គ ៨ក្រុម នៃពាន Asian Cup 2019 ក្នុងនោះមានកីឡាករវៀតណាមចំនួន ២ រូប គឺ Dang Van Lam និង Doan Van Hau។
កីឡាករវៀតណាមចំនួន ២ រូបស្ថិតក្នុងបញ្ជីរាយនាមកីឡាកររគំរូនៅ​វគ្គ៨ក្រុម នៃពាន Asian Cup 2019 - ảnh 1អ្នកចាំទី Dang Van Lam ̣(ប្រភព៖ thethao247.vn)) 

 នៅវគ្គ ៨ក្រុម នៃពាន Asian Cup 2019 ក្រុមជម្រើសជាតិវៀតណាមបានប៉ះនឹងក្រុមជម្រើសជាតិជប៉ុន។ ទោះបីជាចាញ់ ០-១ ក៏ដោយក៏វៀតណាមបានខិតខំប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញ។ អំពីអ្នកចាំទី Dang Van Lam នោះ កាសែតនេះបានអះអាងថា កីឡាកររូបនេះ នៃក្រុមជម្រើសជាតិវៀតណាមបានធ្វើឲ្យខ្សែប្រយុទ្ធជប៉ុនខកចិត្តយ៉ាងហោចណាស់ចំនួន ៤ ដង។ កីឡាករ Dang Van Lam  ពិតជាសក្តិសមជាអ្នកចាំទីពូកែបំផុត នៅវគ្គ ៨ក្រុម នៃពាន Asian Cup 2019។ ចំណែកឯខ្សែការពារវ័យក្មេង Doan Van Hau បានបង្ហាញពីសមត្ថភាពរបស់ខ្លួននៅក្នុងការប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ