កូឡុំប៊ីនិង ELN ទទួលបានកិច្ចព្រមព្រៀងសំខាន់ទាក់ទិនដល់កិច្ចចរចារសន្តិភាព

កូឡុំប៊ីនិង ELN ទទួលបានកិច្ចព្រមព្រៀងសំខាន់ទាក់ទិនដល់កិច្ចចរចារសន្តិភាព - ảnh 1
ប្រធានក្រុមចរចាររបស់រដ្ឋាភិបាលកូឡុំប៊ី លោក Juan Camilo Restrepo (ខាងស្ដាំ)និងតំណាង ELN លោក Pablo Beltran (ខាងឆ្វេង)​ ចូលរួមសន្និសីទកាសែតនៅ Quito (រូបថត៖EPA/TTXVN)


(VOVworld) - ក្រោយរយៈពេល១សប្ដាហ៍ធ្វើការចរចារ នាថ្ងៃទី១៦ កុម្ភៈ នៅ
រដ្ឋធានី Quito របស់អេក្វាឌ័រ រដ្ឋាភិបាលកូឡុំប៊ីនិងកងទ័ពរំដោះប្រទេសជាតិ (ELN)
 បានឯកភាពលើកិច្ចព្រមព្រៀងដំបូងទាក់ទិនដល់របៀបវារៈក្នុងវង់ចរចារសន្តិភាព
នាពេលអនាគត។នេះជារបត់ថ្មីក្នុងការខំប្រឹងប្រែងសំដៅបញ្ចប់ជំលោះប្រដាប់
អាវុធនៅប្រទេសអាមេរិកខាងត្បូងនេះ។ប្រធានក្រុមចរចាររបស់រដ្ឋាភិបាលកូឡុំប៊ី
 លោក Juan Camilo Restrepo និងតំណាង ELN លោក Pablo Beltran បានចូលរួមសន្និ
សីទកាសែតនៅ Quito។នៅទីនេះ ភាគីទាំងពីរបានចេញសេចក្ដីថ្លែង ការណ៍រួម
ដំបូងចាប់ពីវង់ចរចារចាប់ផ្ដើមជាផ្លូវការនាថ្ងៃទី៧ កុម្ភៈមក។សេចក្ដី ថ្លែងការណ៍រួម
ពោលខាងលើលើកច្បាស់ថា ភាគីទាំងពីរបានឯកភាពលើខ្លឹមសារ នៅក្នុងវង់ចរ
ចារក្រោយនោះ ក្នុងនោះមានបញ្ហាមនុស្សធម៌និងការចូលរួមរបស់ ក្រុមស៊ីវិល
កូឡុំប៊ីក្នុងការខំប្រឹងប្រែងស្ថាបនាសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ