ខិតខំសម្រេចបានកំណើននាំចេញចន្លោះ៤-៥% ហើយរក្សាសន្ទុះអតិរេកពាណិជ្ជកម្មក្នុងឆ្នាំ២០២១

(VOVWORLD) - បើតាមលោកអនុរដ្ឋមន្រ្តី Do Thang Hai ចាត់ទុកថា ក្នុងរយៈពេល៧ខែកន្លងមក ទំហំនាំចេញទំនិញត្រូវបានប៉ាន់ស្មាន់សម្រេចបានទឹកប្រាក់ចំនួន១៨៥,៣៣ពាន់លានដុល្លាអាមេរិក កើន ២៥,២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។ 
ខិតខំសម្រេចបានកំណើននាំចេញចន្លោះ៤-៥% ហើយរក្សាសន្ទុះអតិរេកពាណិជ្ជកម្មក្នុងឆ្នាំ២០២១ - ảnh 1អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Do Thang Hai។
ក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ ១៩ បានផ្ទុះរាលដាលយ៉ាងខ្លាំងនៅតាមខេត្ត ក្រុងភាគខាងត្បូង ក៏ដូចជាខេត្ត ក្រុងជាច្រើនលើទូទាំងប្រទេសនោះ ជញ្ជីងពាណិជ្ជ កម្ម ៧ ខែកន្លងមករបស់វៀតណាម បានកត់ត្រាការនាំចូលហួសពីការនាំចេញ ប្រមាណ២,៧ពាន់លានដុល្លាអាមេរិក។ នៅចំពោះមុខស្ថានការណ៍នេះ អនុរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Do Thang Hai ឲ្យដឹងថា ផ្នែក ឧស្សាហកម្មនិងពាណិជ្ជកម្មនឹងបន្តត្រៀមរៀបចំដំណោះស្រាយយ៉ាងប្ដូរផ្ដាច់ជាង ទៀត សំដៅធានាគោលដៅនៃឆ្នាំ២០២១ ដែលសម្រេចបាមកំណើនាំចេញ ចន្លោះពី៤ដល់៥%បើធៀបនឹងឆ្នាំ២០២០ ហើយជញ្ជីងពាណិជ្ជកម្មបន្តរក្សា បាននូវអតិរេកពាណិជ្ជកម្មផងដែរ។ ក្នុងនោះ ត្រូវផ្ដោតសំខាន់ទៅលើវិស័យផលិត ឧស្សាហកម្ម ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ចក្នុងស្រុកផង ហើយធានាប្រតិបត្តិការ នាំចេញផង។ លោកអនុរដ្ឋមន្រ្តី Do Thang Hai ឲ្យដឹងថា៖ “ក្នុងវិស័យឧស្សាហកម្ម ដោយឡែកផ្នែកកែច្នៃ ផលិត បានស្រូបយកជាង៨០% នៃទំហំនាំចេញហើយ បានជាត្រូវធានាប្រតិបត្តិការផលិតឧស្សាហកម្ម រួមទាំងតំបន់ ដែលកំពុងមានជម្ងឺរាតត្បាតផង។ ឥឡូវនេះប្រសិនបើយើងបិទមូលដ្ឋានផលិតកម្មទាំង អស់ គឺគ្រោះថ្នាក់ណាស់។ ពីព្រោះយើងមិនធានាបាននូវការផ្គត់ផ្គង់ទំនិញ មិនធានា បាននូវទំហំនាំចេញទេ ហើយសំខាន់បំផុត ប្រសិនបើយើងឈប់ នៅពេលយើង បើកផលិតកម្មឡើងវិញ នឹងជួបបញ្ហាអំពីធនធានមនុស្ស ហើយការបញ្ជា ទិញត្រូវកាត់ផ្ដាច់ផងដែរ”។
បើតាមលោកអនុរដ្ឋមន្រ្តី Do Thang Hai ចាត់ទុកថា ក្នុងរយៈពេល៧ខែកន្លងមក ទំហំនាំចេញទំនិញត្រូវបានប៉ាន់ស្មាន់សម្រេចបានទឹកប្រាក់ចំនួន១៨៥,៣៣ពាន់លានដុល្លាអាមេរិក កើន ២៥,២% បើ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។ នេះជាសញ្ញា សុទិដ្ឋិនិយមក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ ១៩ កំពុងផ្ទុះរាលដាលយ៉ាងខ្លាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ