ខេត្ត Bac Ninh រំលឹកខួបលើកទី១៨៥នៃទិវាបង្កើតនិងខួបលើកទី២០នៃទិវាបង្កើតខេត្តឡើងវិញ

ខេត្ត Bac Ninh រំលឹកខួបលើកទី១៨៥នៃទិវាបង្កើតនិងខួបលើកទី២០នៃទិវាបង្កើតខេត្តឡើងវិញ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី

(VOVworld)-នាយប់ថ្ងៃទី១២កុម្ភៈនៅទីក្រុង Bac Ninh ខេត្ត Bac Ninh នាយករដ្ឋ
 មន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធី រំលឹកខួបលើកទី១៨៥នៃទិវា
បង្កើតនិងខួបលើកទី២០នៃទិវាបង្កើតខេត្ត Bac Ninh ឡើងវិញ។ អញ្ជើញថ្លែងមតិ
 នៅទីនេះ លោក Nguyen Xuan Phuc បានលើកសរសើរនិងជូនពរចំពោះរាល់
សមិទ្ធិយ៉ាងធំធេងដែលបក្សភាគនិងប្រជាជនខេត្ត Bac Ninh ទទួលបានក្នុងរយៈ
ពេល២០ឆ្នាំកន្លងទៅ។​លោក​ Nguyen Xuan Phuc ក៏បានសំណូមពរឲ្យខេត្ត Bac
Ninh គប្បីក្លាយទៅជាខេត្តគំរូក្នុងការអនុវត្តរាល់គោលដៅដែលបានដាក់ចេញ ជា 
 ពិសេស នាំខេត្ត Bac Ninh ប្រែក្លាយទៅជាទីក្រុងចំណុះមជ្ឈឹម។ ទន្ទឹមជាមួយគ្នា
នោះ ខេត្ត Bac Ninh ត្រូវខិតខំបន្តជាតំបន់សម្បូរធូរធា ឆ្ពោះទៅតួនាទីជាទីក្រុងមួយ
មាន ការក្រកួតប្រជែងច្នៃប្រឌិតនាំមុខទ្វីបអាស៊ីនិងពង្រីកនូវតម្លៃអត្តសញ្ញាណវប្បធម៌
 វិសេសវិសាលរបស់ខ្លួន។

        មុននោះ នាពេលរសៀល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ
ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Ninh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ