ខេត្ត Cao Bang ទទួលកិត្តិនាមជា “ឧទ្យានភូគព្ភសាស្ត្រសកល” របស់ UNESCO

(VOVWORLD) - នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា នៅខេត្ត Cao Bang ភាគខាងជើងវៀតណាម នឹង ប្រព្រឹត្តទៅពិធីទទួលកិត្តិនាមជា “ឧទ្យានភូគព្ភសាស្ត្រ សកល” របស់អង្គការ UNESCO ដែលត្រូវបានប្រគល់ជូនឧទ្យាន Non Nuoc Cao Bang (ទឹកដី Cao Bang)។
ខេត្ត Cao Bang ទទួលកិត្តិនាមជា “ឧទ្យានភូគព្ភសាស្ត្រសកល” របស់ UNESCO - ảnh 1 ទិដ្ឋភាពនៃឧទ្យាន Non Nuoc Cao Bang (រូបថត៖ SGGP)


ឧទ្យានភូគព្ភសាស្ត្រសកល “Non Nuoc Cao Bang” ជាដែនដីដែល ពោរពេញទៅដោយតម្លៃខាងវប្បធម៌និងប្រវត្តិសាស្ត្រ ហើយមានកេរ្តិ៍ដំណែល វប្បធម៌និងប្រវត្តិសាស្ត្រប្រមាណ២១៥កន្លែង ក្នុងនោះមានកេរ្តិ៍ដំណែលពិសេស ថ្នាក់ជាតិចំនួន៣កន្លែង។ លោក Sam Viet An នាយកមន្ទីរវប្បធម៌ កីឡានិង ទេសចរណ៍ខេត្ត Cao Bang បានអោយដឹងថា ការទាក់ទាញដើមទុនដើម្បីកសាង និងធ្វើអាជីវកម្ម មណ្ឌលទេសចរណ៍ដែលមានសក្ដានុពលនៃខេត្ត នឹងជួយ ការពារទសម្រស់នៃតំបន់ឧទ្យានភូគព្ភសាស្ត្រ សកល Non Nuoc Cao Bang ព្រមទាំងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពផងដែរ។ លោកបានសង្កត់ធ្ងន់ថា៖

        “គោលដៅមួយក្នុងចំណោមគោលដៅសំខាន់ៗនោះគឺត្រូវអភិរក្សបេតិកភ័ណ្ឌខាងភូគព្ភសាស្ត្រ អភិរក្សជីវចម្រុះនិងអភិរក្សតម្លៃខាងអត្តសញ្ញាណវប្បធម៌ ទៀតផង។ ការទទួលបានកិត្តិនាមរបស់អង្គការ UNESCO នេះ នឹងរួមចំណែក ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ឧទ្យានភូគព្ភសាស្ត្រ ជាពិសេសគឺ បង្កើតការងារ សម្រាប់សហគមន៍ជនជាតិភាគតិចក្នុងតំបន់ ដើម្បីអភិវឌ្ឍផ្នែក ទេសចរណ៍សហគមន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ