ខេត្ត Dien Bien រៀបចំសន្និសីទកាសែតស្ដីពីពិធីរំលឹកខួបលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu

ខេត្ត Dien Bien រៀបចំសន្និសីទកាសែតស្ដីពីពិធីរំលឹកខួបលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu - ảnh 1
សន្និសីទកាសែតស្ដីពីការឃោសនារំលឹកខួបលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu (ទី៧ឧសភា)។ (baotintuc.vn)

        Vovworld-នាថ្ងៃទី៥មិនាគណៈចាត់តាំងរំលឹកខួបលើកទី៦០នៃទិវាជ័យជំនះ
Dien Bien Phu (ខេត្ត Dien Bien) បានរៀបចំសន្និសីទកាសែតស្ដីពីការឃោសនា​រំលឹក​ខួបលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu (ទី៧ឧសភា)។ នៅសន្និសីទ​កាសែត
លោក Nguyen Van Chuong ប្រធានគណៈកម្មាធិការឃោសនាខេត្ត Dien Bien បាន
ប្រកាសសេចក្តីសំរេចចិត្តរបស់មជ្ឈឹមនិងខេត្តស្ដីពីការរៀបចំពិធី​រំលឹកខួប
អនុស្សាវរីយ៍។ ខ្លឹមសារមួយចំនួនត្រូវបានគណ់ចាត់តាំងលើកឡើងទៅកាន់បណ្ដា
ស្ថាប័នសារព័ត៌មានក្នុងរយៈពេលនេះរួមមាន ឃោសនាលើកត្រដែតនូវអត្ថន័យ​តំលៃប្រវត្តិសាស្ត្រជ័យជំនះ Dien Bien Phu ឃោសនាផ្សព្វផ្សាយអំពីសក្ដានុភាព​យថាទស្សន៍សមាហរណកម្មការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់ខេត្ត Dien Bien ជា​
ដើម។

        នៅសន្និសីទកាសែត ខេត្ត Dien Bien ក៏បានប្រកាសបង្កើតមជ្ឈមណ្ឌល​សារ​ព័ត៌មានបំរើឲ្យពិធីរំលឹកខួបលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu ផង​ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ