ខេត្ត Dong Thap នាំចេញឡូផ្លែស្វាយដំបូងទៅកាន់អឺរ៉ុប

(VOVWORLD) - ផ្លែស្វាយគឺជាមុខទំនិញដ៏សំខាន់មួយនៅក្នុងគម្រោងរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញនៃខេត្ត Dong Thap។ ផ្ទៃដីដាំស្វាយរបស់ខេត្តមានទំហំប្រមាណ១៣ពាន់ហិកតា ដែលផ្ដល់នូវបរិមាណផលជិត១១៣ ពាន់តោន។
ខេត្ត Dong Thap នាំចេញឡូផ្លែស្វាយដំបូងទៅកាន់អឺរ៉ុប - ảnh 1ស្វាយ Dong Thap ត្រូវបានវេចខ្ចប់ យកឡើងរថយន្តដើម្បីនាំចេញទៅកាន់អឺរ៉ុប។
(រូបថត៖ TTXVN)

នាថ្ងៃទី១៩ ខែកុម្ភៈ ខេត្ត Dong Thap បានរៀបចំពិធីប្រកាសការនាំចេញឡូផ្លែស្វាយដំបូងក្នុងឆ្នាំ២០២២ទៅកាន់ទីផ្សារអឺរ៉ុប។ អង្គភាពនាំចេញស្វាយគឺក្រុមហ៊ុនភាគហ៊ុន ក្លោងទ្វារមាសវៀតណាម ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Westernfarm (ស្រុក Cao Lanh)។ ផ្លែស្វាយចំនួន៣តោនដំបូងរបស់ខេត្ត Dong Thap ដែលត្រូវបាននាំចេញទៅអឺរ៉ុបគឺប្រភេទស្វាយ Cat Chu។ នេះគឺជាផ្លែស្វាយដែលមានលេខកូដតំបន់ដាំដុះ ហើយមានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញនៃស្វាយ Cao Lanh។

ផ្លែស្វាយគឺជាមុខទំនិញដ៏សំខាន់មួយនៅក្នុងគម្រោងរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញនៃខេត្ត Dong Thap។ ផ្ទៃដីដាំស្វាយរបស់ខេត្តមានទំហំប្រមាណ១៣ពាន់ហិកតា ដែលផ្ដល់នូវបរិមាណផលជិត១១៣ពាន់តោន។ ក្នុងប៉ុន្មានឆ្នាំកន្លងមក ខេត្ត Dong Thap បានប្រមូលប្រភពធនធានសម្រាប់វិនិយោគលើមុខទំនិញស្វាយពាក់ព័ន្ធដល់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ការផលិតតាមបទដ្ឋាន VietGap GlobalGAP។ រហូតមកដល់បច្ចុប្បន្ននេះ អ្នកដាំស្វាយនៅខេត្ត Dong Thap បានបង្កើត សហករណ៍ចំនួន៨ ក្រុមសហប្រតិបត្តិការចំនួន៣៧ក្រុម និងសមាគមន៍កសិករចំនួន២៣ ដែលបានតភ្ជាប់ក្នុងការផលិតនិងប្រើប្រាស់ស្វាយរយៈពេលយូរអង្វែងលើផ្ទៃដីជាង១០០០ហិកតាជាមួយសហគ្រាសជាង១០អង្គភាព។ ក្រៅពីការលក់ស្វាយស្រស់ សហគ្រាសខ្លះក៏កែច្នៃទៅជាផលិតផលគួរឲ្យទាក់ទាញផ្សេងៗទៀតដូចជា៖ ស្វាយស្ងួត ស្វាយកក ស្រាស្វាយ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ