ខេត្ត Hai Duong គប្បីពង្រីកសក្តានុភាពរបស់មណ្ឌលទីក្រុង

ខេត្ត Hai Duong គប្បីពង្រីកសក្តានុភាពរបស់មណ្ឌលទីក្រុង - ảnh 1
ខេត្ត Hai Duong គប្បីពង្រីកសក្តានុភាពរបស់មណ្ឌលទីក្រុង (Image: VNA)


(VOVworld) – នាព្រឹកថ្ងៃទី ២ កក្កដា ធ្វើជាអធិបតីជំនួបធ្វើការជាមួយមជ្ឈដ្ឋាន
ថ្នាក់ដឹកនាំ ខេត្ត Hai Duong ប៉ែកខាងជើងវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Xuan Phuc បានស្នើរឲ្យខេត្តខំប្រឹងប្រែងពង្រីកប្រពៃណី
វប្បធម៌ សម្រេចហូសកំរិត ភេរកិច្ចដែលបានដាក់ចេញ រួមចំណែកយ៉ាងសកម្មក្នុង
ស្នាដៃរួមរបស់ប្រទេសទាំងមូលក្នុងឆ្នាំ ២០១៦។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc
 ក៏បានស្នើរឲ្យខេត្ត Hai Duong យកចិត្តទុក ដាក់ដល់ការអភិវឌ្ឍន៍សក្តានុភាព
ខាងវប្បធម៌ទេសចរណ៍ ប្រមូលផ្តុំទៅលើការកសាងហេដ្ឋា រចនាសម្ព័ន្ធបច្ចេកទេស
បំរើមណ្ឌលកេរ្តិ៍ដំណែលពិសេស Con Son – Kiep Bac ក្លាយទៅជា ទីកន្លែងមកដល់
ទាក់ទាញភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស។​ នាយករដ្ឋមន្ត្រីបានសម្តែង
គោលបំណងថា៖ ខេត្ត Hai Duong​ បង្កើនថែមទៀតសក្តានុភាពខាងកសិកម្ម
កសិផលនិង មណ្ឌលឧស្សាហកម្ម ព្រមទាំង​ លោកក៏បានសង្កត់ធ្ងន់ទៅលើគោល
ដៅនៃការងារកសាង ជនបទថ្មីផងដែរ។ នេះគឺជាការលើកកំពស់ចំណូលនិងកែ
លំអរជីវភាពរស់នៅសំរាប់ប្រជាពលរដ្ឋ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ