ខេត្ត Kien Giang ជួយឧបត្ថម្ភអាហារូបករចំនួន៨០កញ្ចប់ចំពោះនិស្សិតកម្ពុជា

(VOVWORLD) -  នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៨ នៅស្រុកកោះ Phu Quoc ខេត្ត Kien Giang (ភាគខាងត្បូង វៀតណាម) សាកលវិទ្យាល័យ Kien Giang បានរៀបចំសន្និ សីទ សំដៅចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិងស្រាវជ្រាវវិទ្យាសាស្រ្តសម្រាប់ឆ្នាំ ២០១៨ ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងសាកលវិទ្យាល័យជាស៊ីមកំចាយមារនៅខេត្តស្វាយរៀង ប្រទេសកម្ពុជា។

ខេត្ត Kien Giang ជួយឧបត្ថម្ភអាហារូបករចំនួន៨០កញ្ចប់ចំពោះនិស្សិតកម្ពុជា - ảnh 1ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (រូបថតៈ nhandan) 

តាមនោះ សាកលវិទ្យាល័យ Kien Giang នឹងផ្តល់អាហារូបករណ៍ចំនួន៨០កញ្ចប់ជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងសាកលវិទ្យាល័យជាស៊ីមកំចាយមារនៅខេត្តស្វាយរៀង។ ក្នុងនោះអាហារូបករណ៍ចំនួន ៤០កញ្ចប់បានទៅ សាកលវិទ្យា ល័យភូមិន្ទភ្នំពេញរួមមានមុខវិជ្ជាសំខាន់ៗដូចជា ភាសាអង់គ្លេស ព័ត៌មានវិទ្យា បច្ចេកវិទ្យាជីវសាស្រ្ត វេជ្ជសាស្ត្រ គណនេយ្យ គណិតវិទ្យា។ រីឯអាហារូបករណ៍ ៤០កញ្ចប់ទៀតសម្រាប់និស្សិតនៅសាកលវិទ្យាល័យជាស៊ីមកំចាយមាររួមមានមុខវិជ្ជា៖ បច្ចេក វិទ្យាសំណង់ បច្ចេកវិទ្យាម្ហូបអាហារ បច្ចេកវិទ្យាបរិស្ថាន វិទ្យាសាស្រ្តដំណាំ និងវារីវប្បកម្ម។

និស្សិតទាំងអស់ត្រូវទទួលបានអាហារូបករណ៍ក្នុងអំឡុងពេលសិក្សានៅ សកលវិទ្យា ល័យ Kien Giang ដែលអាហារូបករណ៍នោះបានចំណាយលើការបង់ថ្លៃសិក្សា ចំណាយលើការរស់នៅនិងប្រាក់ឧបត្ថម្ភផងដែរ។

យោងតាមសាកលវិទ្យាល័យ Kien Giang អាហារូបករណ៍ចំនួន ៨០កញ្ចប់លើកនេះ នឹងត្រូវបានអាទិភាពជូនដល់សិស្សានុសិស្សនៅតាមខេត្តជាប់ព្រំដែនជាមួយខេត្ត Kien Giang ចំនួន៤ រួមមាន ខេត្តព្រះសីហនុ ខេត្តកែប កំពត និងខេត្តតាកែវ។ និស្សិតកម្ពុជានឹងសិក្សាភាសាវៀតណាមក្នុងរយៈពេល១ឆមាស មុនពេលចូលរៀនមុខវិជ្ជាសំខាន់ៗនៅសាកលវិទ្យាល័យ Kien Giang។

ប្រតិកម្មទៅវិញ

ផ្សេងៗ