ខេត្ត Kien Giang ត្រៀមខ្លួនរៀបចំវិធានការត្រួតពិនិត្យនិងដាក់នៅដាច់ដោយឡែកជនវៀតណាមនៅបរទេសដែលឆ្លងច្រកទ្វារព្រំដែន

(VOVWORLD) - ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang លោក Pham Vu Hong បានឲ្យដឹងថាខេត្តបានរៀបចំផែនការ និងវិធានការទទួលជនវៀតណាមនៅក្រៅប្រទេសចូលមកប្រទេសវិញតាមរយៈច្រកទ្វេរព្រំដែនខេត្ត។
 ខេត្ត Kien Giang ត្រៀមខ្លួនរៀបចំវិធានការត្រួតពិនិត្យនិងដាក់នៅដាច់ដោយឡែកជនវៀតណាមនៅបរទេសដែលឆ្លងច្រកទ្វារព្រំដែន - ảnh 1កម្មាភិបាលការពារព្រំដែនខេត្ត Kien Giang កពុងធ្វើការត្រួតពិនិត្យសម្រាប់ប្រជាជនឆ្លងច្រកទ្វារព្រំដែនគោក (រូបថត៖ TTXVN)

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang លោក Pham Vu Hong បានឲ្យដឹងថាខេត្តបានរៀបចំផែនការ និងវិធានការទទួលជនវៀតណាមនៅក្រៅប្រទេសចូលមកប្រទេសវិញតាមរយៈច្រកទ្វារព្រំដែនខេត្ត ព្រមទាំងរៀបចំភាពដាក់នៅដាច់ដោយឡែកដើម្បីតាមដានសុខភាពរបស់ជនទាំងនេះតាមការកំណត់។

ទន្ទឹមនឹងនេះ ត្រូវរកឃើញឲ្យទាន់ពេលវេលាសម្រាប់ករណីឆ្លងជំងឺ COVID-19 ដើម្បីចាត់ការឲ្យបានល្អ ហើយមិនធ្វើឲ្យជំងឺនេះឆ្លងរីករាលដាលទៀតផង។

លំហូរនៃការទទួលជនវៀតណាមនៅឯបរទេសដែលមកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនខេត្ត ភាគច្រើននៅច្រកទ្វេរព្រំដែនអន្តរជាតិ Ha Tien ច្រកទ្វារព្រំដែនជាតិ Gia Thanh និងកំពង់ផែ Hon Chong (ខេត្ត Kien Giang)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ