ខេត្ត Kon Tum និងខេត្តស្ទឹងត្រែង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែធ្នូ នៅទីក្រុង Kon Tum គណៈកម្មាធិការប្រជាជនខេត្ត Kon Tum និងគណៈកម្មាធិការរដ្ឋាបាលខេត្តស្ទឹងត្រែង (កម្ពុជា) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការងារសម្របសម្រួល សំដៅពង្រឹង ពង្រីក និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ 
ខេត្ត Kon Tum និងខេត្តស្ទឹងត្រែង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ - ảnh 1ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា។ (រូបថត៖ VOV)

ថ្លែងក្នុងពិធីនេះ លោក Le Ngoc Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kon Tum បានអះអាងថា បើទោះបីជាខេត្ត Kon Tum និងខេត្តស្ទឹងត្រែងមិនមានព្រំដែនរួមនោះទេ ប៉ុន្តែលក្ខខណ្ឌធម្មជាតិ ធនធាន និងរចនាសម្ព័ន្ធដីនៅតែមានភាពស្រដៀងគ្នាជាច្រើន ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យមានការយកចិតទុកដាក់ដូចគ្នា។ “ដើម្បីបន្តទាញយក និងពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ភាគីទាំងពីរបានស្នើទិសដៅ និងទម្រង់នៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ទូលំទូលាយ និងឈានមុខគេលើគ្រប់វិស័យ។ អាស្រ័យហេតុនេះ ការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរកាន់តែជាក់ស្តែង រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្តនីមួយៗ រួមចំណែកថែរក្សា និងពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តទាំងពីរ និងរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជានិយាយរួម”។

ក្នុងក្របខ័ណ្ឌនៃអនុស្សរណៈយោគយល់គ្នារវាងមូលដ្ឋានទាំងពីរ ភាគីទាំងពីរបានឯកភាពថា ក្នុងវិស័យសេដ្ឋកិច្ចនិងសេវាកម្មនឹងផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម និងឧស្សាហកម្ម។ ក្នុងវិស័យវប្បធម៌សង្គម ភាគីទាំងពីរនឹងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យអប់រំ វប្បធម៌ និងជួយឧបត្ថម្ភជនវៀតណាមនៅខេត្តស្ទឹងត្រែង។ ក្នុងវិស័យសុខាភិបាល ខេត្តទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្ការជំងឺ និងបណ្តុះបណ្តាលធនធានវិជ្ជសាស្រ្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ