ខេត្ត Kontum ប្រែក្លាយយិនស៊ិន Ngoc Linh ទៅជាផលិតផលទេសចរណ៍

(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែមេសា គណៈកម្មាធិការប្រជាជនស្រុក Tu Mo Rong ខេត្ត Kon Tum បានបើកវេទិការផ្សព្វផ្សាយយិនស៊ិន Ngoc Linh និងផលិតផលប្រចាំតំបន់ ទាក់ទងនឹងវិស័យទេសចរណ៍។
ខេត្ត Kontum ប្រែក្លាយយិនស៊ិន Ngoc Linh ទៅជាផលិតផលទេសចរណ៍ - ảnh 1ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ន៍យិនស៊ិន Ngoc Linh និងផលិតផលប្រចាំតំបន់។ (រូបថត៖ TTXVN)

ចូលរួមវេទិកានេះ មានតំណាងមកពីខេត្តមួយចំនួននៃភាគខាងត្បូងប្រទេសឡាវ និងភាគឦសាន្តនៃប្រទេសកម្ពុជា; អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងអាជីវកម្មជាច្រើនក្នុងវិស័យឱសថនិងទេសចរណ៍។

នៅក្នុងវេទិកានេះ អ្នកជំនាញនិងអ្នកគ្រប់គ្រងឈានមុខគេបានចូលរួមមតិយោបល់ ជួយដល់ស្រុក Tu Mo Rong ដោះស្រាយឧបសគ្គក្នុងការទាក់ទាញនិងកៀងគរទុនវិនិយោគ; ការពារនិងអភិវឌ្ឍន៍ព្រៃឈើ; បង្កើតផលិតផលទេសចរណ៍ពិសេសដោយឡែក ទាក់ទងនឹងយិនស៊ិន Ngoc Linh។ លោក Vo Trung Manh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Tu Mo Rong បានឲ្យដឹងថា៖ “តាមរយៈវេទិកានេះ ស្រុកសូមមានបំណងបញ្ជូនសារដល់ប្រជាពលរដ្ឋនៅភូមិសាស្ត្រស្រុក Tu Mo Rong ថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមត្រូវកំណត់អ័ក្សរង្វិលគឺព្រៃឈើ - យិនស៊ិន Ngoc Linh - រុក្ខជាតិឱសថ - ទេសចរណ៍ ទើបឈានឡើងធ្វើជាអ្នកមានបាន។ ស្រុកមានបំណងចង់ឱ្យវិនិយោគិនយកចិត្តទុកដាក់ ស្ទាបស្ទង់មតិ និងស្វែងរកឱកាសវិនិយោគលើការដាំដុះព្រៃឈើ អភិវឌ្ឍន៍រុក្ខជាតិឱសថ ជាពិសេសគឺយិនស៊ិន Ngoc Linh ផ្សារភ្ជាប់នឹងសកម្មភាពទេសចរណ៍ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង”។

ក្នុងក្របខ័ណ្ឌនៃវេទិកានេះ ស្រុក Tu Mo Rong បានបើកផ្សារណាត់យិនស៊ិន Ngoc Linh និងផលិតផលប្រចាំតំបន់ ចាប់ពីថ្ងៃទី ២៤-២៦ ខែមេសា ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ