ខេត្ត Phu Tho ត្រៀមខ្លួនជាស្រេចសម្រាប់ពីធីបុណ្យរំលឹកគុណដូនតាជាតិបណ្តាស្តេច Hung-ពិធីបុណ្យវិហារ Hung

ខេត្ត Phu Tho ត្រៀមខ្លួនជាស្រេចសម្រាប់ពីធីបុណ្យរំលឹកគុណដូនតាជាតិបណ្តាស្តេច Hung-ពិធីបុណ្យវិហារ Hung  - ảnh 1
ខេត្ត Phu Tho ត្រៀមខ្លួនជាស្រេចសម្រាប់ពីធីបុណ្យដូនតាបណ្តាស្តេច Hung
(រូបថតៈ TTXVN)


(VOVworld)-ទោះបីជានៅសល់តែជិត១ខែទៀតទើបនឹងដល់ពិធីបុណ្យរំលឹកគុណ
ដូនតាជាតិបណ្តាស្តេច Hung-ពិធីបុណ្យវិហារ Hung ឆ្នាំ២០១៤ ប៉ុន្តែគណៈចាត់តាំង
នៅមណ្ឌលកេរិ៍ដំណែលប្រវត្តិសាស្រ្តវិហារ Hung បាននិងកំពុងសកម្មត្រៀមរៀប
ចំរួចរាល់ លក្ខណៈចាំបាច់ ដើម្បីបំរើឲ្យពិធីបុណ្យឆ្នាំនេះ។ លោក Luu Quang Huy នាយកមណ្ឌលកេរិ៍ដំណែលប្រវត្តិសាស្រ្តវិហារ Hung ឲ្យដឹងថា តាំងពី ដើម​ឆ្នាំមក ការងារជាក់ស្តែងជាច្រើនត្រូវបានអនុវត្តន៍ សំដៅសម្រេចឲ្យបាន មុនថ្ងៃទី២០ខែ
ទី២(តាមច័ន្ទគតិ)ដើម្បីទទួលភ្ញៀវលើគ្រប់ទិសទីមកដល់វិហារ Hung។

        ពិធីបុណ្យរំលឹកគុណដូនតាជាតិបណ្តាស្តេច Hung-ពិធីបុណ្យវិហារ Hung ឆ្នាំ
២០១៤ ត្រូវបានរៀបចំឡើងក្នុងរយៈ៥ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០ខែទី៣ តាម
ច័ន្ទគតិ (ត្រូវនឹងថ្ងៃទី៥ដល់ថ្ងៃទី៩មេសាឆ្នាំ២០១៤)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ