ខេត្ត Quang Nam ត្រៀមជាស្រេចសម្រាប់ APEC ២០១៧

(VOVWORLD) -នាព្រឹកថ្ងៃទី១៧តុលា គណៈ កម្មាធិការប្រជាជនខេត្ត Quang Nam បានរៀបចំ សន្និសីទកាសែត ជូនដំណឹងអំពីបណ្តាព្រឹត្តិការណ៍និងសកម្មភាពនៅខេត្ត Quang Nam ក្នុងក្របខ័ណ្ឌនៃឆ្នាំ APEC ២០១៧។ 
ខេត្ត Quang Nam ត្រៀមជាស្រេចសម្រាប់ APEC ២០១៧ - ảnh 1

ខេត្ត Quang Nam ត្រៀមជាស្រេចសម្រាប់ APEC ២០១៧

ក្នុងក្របខ័ណ្ឌនៃឆ្នាំ APEC វៀតណាម ២០១៧នេះ នៅខេត្ត Quang Nam បានប្រព្រឹត្តទៅនូវព្រឹត្តិការណ៍ជាច្រើន ក្នុងនោះ មានទាំងវេទិកា សន្និសីទនិងសកម្មភាពជួបប្រាស្រ័យមួយចំនួន។ រហូតមកដល់ ពេលនេះ ខេត្ត Quang Nam បានត្រៀមល្អជាស្រេច ធានាសន្តិសុខ និងសុវត្ថិភាព សម្រាប់តំណាងចូលរួមទាំងអស់។ លោក Le Van Thanh អនុប្រធានគណៈកម្មាធិ ការប្រជាជនខេត្ត Quang Nam បានឲ្យដឹងថា៖

        “ដើម្បីត្រៀមរៀបចំឲ្យព្រឹត្តិការណ៍ APEC នេះ នាពេលកន្លងទៅ ខេត្ត Quang Nam បានត្រៀមរៀបចំយ៉ាងល្អអំពីមូលដ្ឋានសំភារៈ។ អំពីការងារហ្វឹកហាត់ បណ្តុះបណ្តាលត្រៀមរៀបចំឲ្យ APEC ក្នុងនោះមានការត្រៀមរៀបចំខ្លឹមសា ពិធីការ និងកិច្ចការជាច្រើនទៀត គឺសម្រេចទាំងស្រុងសម្រាប់បណ្តាព្រឹត្តិការណ៍នៅ ខែតុលានិងខែវិច្ឆិកាផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ