ខេត្ត Quang Tri ប្រារព្ធពិធីបង្ហូតទង់ជាតិអបអរសាទរទិវាឯកភាពប្រទេសជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែមេសា នៅប្រាង្គទង់ជាតិនៅមណ្ឌលកេរដំណែលជាតិពិសេសច្រាំង Hien Luong-Ben Hai នៃខេត្ត Quang Tri បានប្រារព្ធពិធីបង្ហូតទង់ជាតិ “បង្រួបបង្រួមមាតុភូមិប្រទេសជាតិ” ក្នុងឱកាសរំលឹកខួបលើកទី៤៩នៃទិវារំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៤) ខួបលើកទី ៥២ នៃទិវារំដោះខេត្ត Quang Tri (១ ឧសភា ១៩៧២ - ១ ឧសភា ២០២៤)។ 
ខេត្ត Quang Tri ប្រារព្ធពិធីបង្ហូតទង់ជាតិអបអរសាទរទិវាឯកភាពប្រទេសជាតិ - ảnh 1ពិធីបង្ហូតទង់ជាតិ “បង្រួបបង្រួមមាតុភូមិប្រទេសជាតិ” នៅច្រាំងទន្លេ Hien Luong - Ben Hai (រូបថត៖ VOV)

ក្នុងពិធីនេះ លោក Hoang Nam អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៃវីរភាព និងពេលវេលាដ៏រុងរឿងរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ លើកតម្កើងចំពោះជ័យជម្នះអមតៈ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងដើម្បីការពារឯករាជ្យ និងសេរីភាពនៃមាតុភូមិរបស់ជីដូនជីតាយើងច្រើនជំនាន់៖

“ដោយឆន្ទៈអត់ធ្មត់ ភាពក្លាហាន និងជំនឿជាក់ឥតងាករេចំពោះបក្ស និងបដិវត្តន៍ ជំនះរាល់ការឈឺចាប់ និងភាពសាហាវឃោរឃៅនៃសង្រ្គាម កងទ័ព និងប្រជាជនខេត្ត Quang Tri មានភាពធន់ទ្រាំ មិនចេះចុះញ៉ុម មានវីរភាពក្លាហានក្នុងការឈរប្រយុទ្ធនឹងសត្រូវ។ ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនោះ ទង់នៅលើស្ពាន Hien Luong នៅលើក្បាលស្ពាននៃខ្សែបន្ទាត់ព្រំដែន នៅតែបក់រវិកៗ ប្រកបដោយមោទនភាព ក្លាយជាជំនឿ និងឆន្ទៈរួមរបស់សហគមន៍ភូមិភាគខាងជើង និងខាងត្បូង។ ជំនឿនោះ ឆន្ទៈនោះ បានប្រែក្លាយទៅជាកម្លាំងដ៏មហិមា ដើម្បីឱ្យកងទ័ព និងប្រជាជនខេត្ត Quang Tri និងប្រទេសទាំងមូលរួមសាមគ្គីគ្នា ពុះពារជំនះការលំបាកនិងលះបង់ដោយវីរភាព បានបង្កើតឡើងនូវជ័យជម្នះជាវីរភាព បំភ្លឺពន្លឺនៃបដិវត្តន៍ ដែលត្រូវបានប្រទេសជាច្រើន និងមិត្តភក្តិមកពីជុំវិញពិភពលោកស្គាល់ដល់ជានិមិត្តរូបនៃមនសិការ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស”។

បន្ទាប់ពីពិធីបង្ហូតទង់ជាតិមក គណៈប្រតិភូបានដាក់កម្រងផ្កា និងអុជធូបនៅឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son, ឈាបនដ្ឋានយុទ្ធជនជាតិផ្លូវលេខ ៩, បណ្ឌលកេរដំណែលជាតិពិសេស កំពែងបុរាណ Quang Tri   ដើម្បីរំលឹក និងសម្តែងការដឹងគុណចំពោះយុទ្ធជនពលី និងវីរជនពលី៕

Nhập nội dungនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៥៤ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវត្រូវបានចុះហត្ថលេខា វៀតណាមកាលនោះត្រូវបានបែងចែកទៅជាពីរតំបន់វិញ  គឺខាងជើង និងខាងត្បូង ដោយប្រើខ្សែប៉ារ៉ាឡែលទី ១៧ និងទន្លេ Ben Hai ជាបន្ទាត់បែងចែក។ ទន្លេ Ben Hai បានក្លាយជាព្រំដែនយោធាបណ្តោះអាសន្ន។ ស្ពាន Hien Luong បានក្លាយជានិមិត្តរូបនៃការឈឺចាប់ ការបែកបាក់ និងការចង់បានឯកភាពជាតិ។ ខេត្ត Quang Tri បានក្លាយជាសមរភូមិខ្សែប្រយុទ្ធជួរមុខនៃសង្គមនិយមភាគខាងជើង និងជាសមរភូមិខាងក្រោយផ្ទាល់នៃខ្សែប្រយុទ្ធជួរមុខរបស់ភាគខាងត្បូង ហើយក៏ជាសមរភូមិដ៏ក្តៅគគុក និងខ្លាំងបំផុតផងដែរ។ សង្រ្គាមបានបញ្ឈប់ ប៉ុន្តែការចងចាំនៃវីរភាព និងខែឆ្នាំដ៏រុងរឿងទាំងនោះនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជនវៀតណាមគ្រប់រូបជារៀងរហូត។ Ben Hai - Hien Luong ត្រូវបានចារឹកក្នុងប្រវត្តិសាស្ត្រជាតិ និងមនសិការមនុស្សជាតិជានិមិត្តរូបដ៏ភ្លឺស្វាងនៃជំនឿ និងបំណងប្រាថ្នាសន្តិភាព និងឯកភាពនៅទូទាំងប្រទេស; គឺជាឆន្ទៈ និងកម្លាំងរបស់ប្រជាជនវៀតណាមក្នុងការតស៊ូរំដោះជាតិ និងបុព្វហេតុកសាងសង្គមនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ