ខេត្ត Soc Trang រៀបចំពិធីជួបសំណេះ​សំណាលក្នុង​ឱកាសបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណី

(VOVWORLD) - បងប្អូនជនរួមជាតិទាំងអស់ និងព្រះសង្ឃខ្មែរបន្តពង្រីកប្រពៃណីមហាសាមគ្គីជាតិ សកម្មចូលរួមរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងជនបទថ្មី ថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ ធ្វើឱ្យជីវភាពខាងវប្បធម៌ និងស្មារតីរបស់ជនរួមជាតិកាន់តែសម្បូរធូរធារពីមួយថ្ងៃទៅមួយថ្ងៃ។
ខេត្ត Soc Trang រៀបចំពិធីជួបសំណេះ​សំណាលក្នុង​ឱកាសបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណី - ảnh 1ទិដ្ឋភាពនៃពិធីជួបជុំ។ រូបថត៖ VOV

នារសៀលថ្ងៃទី ៨ មេសា ខេត្ត Soc Trang បាន រៀបចំពិធីជួបសំណេះសំណាលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៤ របស់បងប្អូនជនរួមជាតិខ្មែរ។ អញ្ជើញថ្លែងក្នុងជំនួបនេះ  ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Soc Trang លោកស្រី Ho Thi Cam Dao បានសង្កត់ធ្ងន់ថា នារយៈពេលកន្លងទៅ ខេត្តបានអនុវត្តន៍រាល់គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋចំពោះបងប្អូនជនរួមជាតិខ្មែរ បង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិ មុខមាត់ភូមិស្រុកមានការរីកចម្រើនជាច្រើន ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ជនរួមជាតិត្រូវបានកែលម្អជាជំហានៗ។ លោកស្រី Ho Thi Cam Dao បានស្នើឲ្យបងប្អូនជនរួមជាតិទាំងអស់ និងព្រះសង្ឃខ្មែរបន្តពង្រីកប្រពៃណីមហាសាមគ្គីជាតិ សកម្មចូលរួមរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងជនបទថ្មី ថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ ធ្វើឱ្យជីវភាពខាងវប្បធម៌ និងស្មារតីរបស់ជនរួមជាតិកាន់តែសម្បូរធូរធារពីមួយថ្ងៃទៅមួយថ្ងៃ។

រីករាយជាមួយនឹងការយកចិត្តទុកដាក់របស់បក្ស រដ្ឋ រដ្ឋអំណាចមូលដ្ឋានចំពោះបងប្អូនជនរួមជាតិខ្មែរ លោក Thach Ngoc Ba អ្នកមានកិត្យានុភាពនៅឃុំ Truong Khanh ស្រុក Long Phu បានចែករំលែកថា៖“រដ្ឋបានយកចិត្តទុកដាក់វិនិយោគសំណង់នៅតំបន់ជនបទដូចជា៖ ស្ពាន់ត្រូវបានសាងសង់យ៉ាងធំទូលាយ ផ្លូវជនបទត្រូវបានពង្រីកទទឺងជាង ៣ ម៉ែត្រ ជួយបងប្អូនប្រជាជនដោះដូរពាណិជ្ជកម្មយ៉ាងងាយស្រួល។ ទន្ទឹមនឹងនោះ រដ្ឋបានសាងសង់សាលារៀន គិលានុបដ្ឋានយ៉ាងរឹងមាំ និងធំទូលាយផងដែរ”។

បូលចូលឆ្នាំថ្មីរបស់បងប្អូនជនរួមជាតិខ្មែរនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ មេសាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ