ខេត្ត Thua Thien – Hue ទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១,១៥​ លាននាក់

(VOVWORLD) -ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៨ ខេត្ត Thua Thien – Hue ទទួលភ្ញៀវទេសចរ ប្រមាណជាង ២,៧៩ លាននាក់ កើនឡើង ៩,៣៥%បើប្រៀបនឹងរយៈ ពេល ដូចគ្នានាឆ្នាំទៅមញក្នុងនោះចំនួនភ្ញៀវទេសចរអន្តរជាតិមានប្រមាណជាង ១,១៥ លាននាក់ (កើនឡើង ៤១%)។ ប្រាក់ចំណូលផ្នែកទេសចរណ៍ទទួលបាន ២,៦៦៤ ពាន់លានដុង កើនឡើង ៣២% បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៧។
ខេត្ត Thua Thien – Hue ទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១,១៥​ លាននាក់ - ảnh 1 ភ្ញៀវទេសចរអន្តរជាតិនៅខេត្ត Thua Thien – Hue

ចំណុចលេចធ្លោដែលធ្វើឲ្យចំនួនភ្ញៀវទេសចរមកខេត្ត Thua Thien – Hue កើនឡើងយ៉ាងខ្លាំងដូច្នេះ គឺដោយសារកំណើនគួរឲ្យកត់សំគាល់របស់ភ្ញៀវកូរ៉េខាង ត្បូង។ យោងតាមតួលេខស្ថិតិរបស់មន្ទីរទេសចរណ៍ ខេត្ត Thua Thien – Hue បានសរឲ្យឃើញថា កូរ៉េខាងត្បូងបន្តនាំមុខគេនៅលើទីផ្សារខណៈដែលស្រូប ១/៣ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាទីក្រុង Hue។ ទីផ្សារបរទេសមួយ ចំនួនផ្សេងទៀតនៅតែមានកំណើនស្ថិរភាពដូចជា បារាំង អាល្លឺម៉ង់ អង់គ្លេស ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ