ខេត្ត Tra Vinh អបអរសាទរបុណ្យចូលឆ្នាំថ្មី

(VOVWORLD) - នាថ្ងៃទី ៧ មេសា ខេត្ត Tra Vinh បានរៀបចំពិធីសំណេះសំណាលអបអរសាទរបុណ្យចូលឆ្នាំថ្មី របស់បងប្អូនជនរួមជាតិខ្មែរ។
ខេត្ត Tra Vinh អបអរសាទរបុណ្យចូលឆ្នាំថ្មី - ảnh 1គណៈប្រតិភូបានចូលរួមពិធីសំណេះសំណាល។ (រូបថត៖ TTXVN)

ថ្លែងមតិក្នុងជំនួបនេះ អនុលេខាគណៈកម្មាធិការបក្សខេត្ត Tra Vinh លោក Lam Minh Dang បានទទួលស្គាល់ និងកោតសរសើរចំពោះការរួមវិភាគទានយ៉ាងសំខាន់របស់បងប្អូនជនជាតិខ្មែរ ចំពោះសមិទ្ធិផលអភិវឌ្ឍន៍រួមរបស់ខេត្ត។ អនុលេខាបក្សខេត្ត បានអំពាវនាវដល់ព្រះសង្ឃ ជនរួមជាតិ កម្មាភិបាល និងយោធិនជនជាតិខ្មែរ បន្តពង្រីកប្រពៃណីស្នេហាជាតិ ស្មារតីសាមគ្គីភាព ឯករាជ្យ ភាពខ្លួនទីពឹងខ្លួន និងឆន្ទៈក្រោកឈរឡើង ដើម្បីរួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងឆ្នាំ២០២៣; ខិតខំធ្វើឲ្យខេត្ត Tra Vinh បំពេញស្តង់ដារជនបទថ្មីមុនឆ្នាំ២០២៥ ក្លាយជាខេត្តអភិវឌ្ឍន៍ជួរមុខនៃតំបន់ដីសណ្ដទន្លេ Cuu Long៕

ប្រតិកម្មទៅវិញ

ផ្សេងៗ