ខេត្ត-ក្រុងចំនួន ៥៣ អនុញ្ញាតិឲ្យកុមារមត្តេយ្យសិក្សានិងសិស្សបឋមសិក្សា ចូលរៀនចាប់ពីថ្ងៃទី ៧ ដល់ ១២ កុម្ភៈ

(VOVWORLD) - នៅយប់ថ្ងៃទី៧ ខែកុម្ភៈ ក្រសួងអប់រំនិងបណ្តុះបណ្តាលបានឲ្យដឹងថា រហូតមកដល់ពេលនេះ ខេត្ត-ក្រុង ៦៣/៦៣ បានគ្រោងបញ្ជូនសិស្សមតេយ្យសិក្សានិងបឋមសិក្សា ចូលមកសិក្សាផ្ទាល់ក្នុងខែកុម្ភៈ។ 
ខេត្ត-ក្រុងចំនួន ៥៣ អនុញ្ញាតិឲ្យកុមារមត្តេយ្យសិក្សានិងសិស្សបឋមសិក្សា ចូលរៀនចាប់ពីថ្ងៃទី ៧ ដល់ ១២ កុម្ភៈ - ảnh 1សិស្សនៅទីក្រុង Can Tho ត្រូវសាលាផ្ទាល់ (រូបថត៖ VOV)

ក្នុងនោះ មានខេត្តក្រុងចំនួន ៥៣/៦៣ បានអនុញ្ញាតិឲ្យកុមារមត្តេយ្យសិក្សា និងសិស្សបឋមសិក្សា ចាប់ផ្តើមសិក្សាដោយផ្ទាល់ចាប់ពីថ្ងៃទី ៧ ខែកុម្ភៈដល់ថ្ងៃទី ១៤ ខែកុម្ភៈ។ នៅកម្រិតមធ្យមសិក្សាទុតិយភូមិ សាលាតាមខេត្ត -ក្រុង ៦៣/៦៣ គ្រោងបញ្ជូនសិស្សទៅសាលាដោយផ្ទាល់ក្នុងខែកុម្ភៈ ក្នុងនោះ ខេត្តក្រុង ៥៧/៦៣ អនុញ្ញាតិឲ្យសិស្សចូលរៀនផ្ទាល់ ១០០% ចាប់ពីថ្ងៃ ៨ កុម្ភៈ។

ក្រសួងអប់រំនិងបណ្តុះបណ្តាល បានស្នើគណៈកម្មាធិការប្រជាជនខេត្ត ក្រុងចំណុះមជ្ឈិម ដោយផ្អែកលើស្ថានភាពជំងឺរាតត្បាតក្នុងមូលដ្ឋាន (រហូតដល់ថ្នាក់ឃុំ សង្កាត់) ដើម្បីដឹកនាំរៀបចំផែន ការជាក់ស្តែង និងដាក់ចេញដំណើរការជាក់ស្តែង ដើម្បីរៀបចំការបង្រៀនផ្ទាល់ដល់សិស្សានុសិស្ស មុនថ្ងៃទី ១៤ ខែកុម្ភៈ។ ទន្ទឹមនឹងនោះ ត្រូវរៀបចំផែនការនិងសេណារីយ៉ូសមស្រប ដើម្បីដោះស្រាយស្ថានការណ៍ឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលនៃការបង្រៀនផ្ទាល់នៅសាលារៀន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ