ខេត្តតាមព្រំដែនភាគខាងជើងវៀតណាមចំនួន៤និងតំបន់ស្វយ័តជនជាតិ Zhuang Guangxiបង្កើនកិច្ចសហប្រតិបត្តិការ

ខេត្តតាមព្រំដែនភាគខាងជើងវៀតណាមចំនួន៤និងតំបន់ស្វយ័តជនជាតិ Zhuang Guangxiបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ Thống Nhất/TTXVN)


(VOVworld)-នាថ្ងៃទី២៥មេសា សន្និសីទលើកទី៧ នៃគណៈកម្មាធិការកិច្ចការ ចម្រុះរវាងខេត្តចំនួន៤របស់វៀតណាម គឺ Ha Giang, Quang Ninh, Lang Son,
Cao Bang និង តំបន់ស្វយ័តជនជាតិ Zhuang Guangxi(ចិន)បានប្រព្រឹត្តទៅនៅ
ខេត្ត Ha Giang (ភាគខាងជើងវៀតណាម)។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋ
មន្ត្រីវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា សន្និសីទនេះជា
ព្រឹត្តការណ៍សំខាន់ រួមចំណែកជម្រុញទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិ
ការរវាង ខេត្តចំនួន៤នៅភាគខាងជើងវៀតណាមជាមួយ តំបន់ស្វយ័តជនជាតិ
Zhuang Guangxi(ចិន)។ វៀតណាមយកចិត្តទុកដាក់ក្នុងការពង្រីកប្រពៃណីមិត្ត
ភាព និង បង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់វិស័យ
រវាងវៀត ណាមជាមួយចិននិយាយរួម និងជាមួយខេត្ត Guangxi និយាយដោយ
ឡែក។ លោក Pham Binh Minh បានស្នើរភាគីទាំងពីរ បន្តសហការយ៉ាងជិតស្និទ្ធ
ស្រាវ ជ្រាវវិធានការ រូបសណ្ឋានសហប្រតិបត្តិការ សំដៅសាមញ្ញបែបបទ រួម
ចំណែក អភិវឌ្ឍន៍ និងកែលំអរជីវភាពរស់នៅខាងសេដ្ឋកិច្ចតំបន់ព្រំដែន។

        ក្នុងឱកាសនេះដែរ ប្រធានគណៈកម្មាធិការប្រជាជននៃខេត្តទាំង៤របស់វៀត
ណាមនិង តំបន់ស្វយ័តជនជាតិ Zhuang Guangxi(ចិន)បានចុះហត្ថលេខាលើ អនុស្សារណយោគយល់គ្នានៃសន្និសីទលើកទី៧ គណៈកម្មាធិការកិច្ចការចម្រុះ ព្រមទាំងចុះហត្ថលេខាលើកិច្ចសន្យាសំខាន់ៗមួយចំនួនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ