ខុទ្ទកាល័យប្រធានរដ្ឋប្រកាសច្បាប់ចំនួន៦ដែលបានរដ្ឋសភាអនុម័ត

(VOVWORLD) - នាថ្ងៃទី១២កក្កដា នៅវិមានប្រធានរដ្ឋ ខុទ្ទកាល័យប្រធានរដ្ឋបានរៀបចំសន្និសីទកាសែតប្រកាសច្បាប់ចំនួន៦ដែលបានអនុម័ត ក្នុងសម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤។ នោះគឺច្បាប់ជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យម ច្បាប់គ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេស ច្បាប់ផ្លូវដែក ច្បាប់ផ្ទេរប្រគល់បច្ចេកវិទ្យា 
ខុទ្ទកាល័យប្រធានរដ្ឋប្រកាសច្បាប់ចំនួន៦ដែលបានរដ្ឋសភាអនុម័ត - ảnh 1 ខុទ្ទកាល័យប្រធានរដ្ឋប្រកាសច្បាប់ចំនួន៦ដែលបានរដ្ឋសភាអនុម័ត

នាថ្ងៃទី១២កក្កដា នៅវិមានប្រធានរដ្ឋ ខុទ្ទកាល័យប្រធានរដ្ឋបានរៀបចំសន្និសីទកាសែតប្រកាសច្បាប់ចំនួន៦ដែលបានអនុម័ត ក្នុងសម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤។ នោះគឺច្បាប់ជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យម ច្បាប់គ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេស ច្បាប់ផ្លូវដែក ច្បាប់ផ្ទេរប្រគល់បច្ចេកវិទ្យា ច្បាប់ទេសចរណ៍ និងច្បាប់ជលសាស្ត្រ។ នៅទីនេះ តំណាងបណ្ដាក្រសួងទាក់ទិននានាបានធ្វើអត្ថាធិប្បាយអំពីខ្លឹមសារស្នូលក្នុងច្បាប់ទាំង៦ពោលខាងលើ។ ក្នុងនោះ ច្បាប់ជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យម (ចូលជាធរមានចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៨) ដែលបានលើកច្បាស់បទដ្ឋាននានាដើម្បីកំណត់សហគ្រាសធុនតូចនិងមធ្យម។ ច្បាប់ក៏បានកំណត់ការជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យម ក្នុងការងារទាក់ទងឥណទាន ជួយឧបត្ថម្ភអំពីពន្ធ និងបើកទូលាយទីផ្សារ។ ច្បាប់ផ្ទេរប្រគល់បច្ចេកវិទ្យាមានចូលជាធរមានចាប់ពីថ្ងៃទី១កក្កដាឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ