ខុទ្ទកាល័យមជ្ឈឹមបក្សកុម្មុយនិសវៀតណាមលាតត្រដាងអនុវត្តការងារឆ្នាំ២០១៥

ខុទ្ទកាល័យមជ្ឈឹមបក្សកុម្មុយនិសវៀតណាមលាតត្រដាងអនុវត្តការងារឆ្នាំ២០១៥ - ảnh 1
សមាជិកអចិន្ត្រៃគណៈលេខាលោក Le Hong Anh ថ្លែងមតិនៅសន្និសីទនេះ


(VOVworld) - នាព្រឹកថ្ងៃទី១៣ មករា នៅរដ្ឋធានីហាណូយ ខុទ្ទកាល័យមជ្ឈឹមបក្ស
កុម្មុយនិសវៀតណាម បានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ២០១៤ លាតត្រដាង
អនុវត្តភារកិច្ចការងារឆ្នាំ២០១៥។ថ្លែងមតិនៅទីនេះ សមាជិកការិយាល័យនយោ
បាយនិងជាសមាជិកអចិន្ត្រៃគណៈលេខាលោក Le Hong Anh បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៥ជាឆ្នាំមានអត្ថន័យដ៏សែនសំខាន់ ជាឆ្នាំប្រមូលផ្ដុំកម្លាំងដើម្បីអនុវត្ត
ប្រកបដោយជោគជ័យផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥ រួមចំណែក
សំរេចផែនការ៥ឆ្នាំ២០១១-២០១៥ ព្រមទាំងជាឆ្នាំប្រព្រឹត្តទៅមហាសន្និបាតបក្ស
គ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ និងជាឆ្នាំ
មានពិធីបុណ្យធំៗរបស់បក្សនិងប្រទេសជាតិ។ដោយហេតុនេះខុទ្ទកាល៍យត្រូវ
ក្ដាប់ជាប់ស្ថានភាពជាក់ស្ដែងដើម្បីធ្វើសេនាធិការសំរាប់ថ្នាក់ដឹកនាំជាន់ខ្ពស់
របស់បក្ស សំរេចប្រកបដោយជោគជ័យបណ្ដាគោលដៅ ភារកិច្ចឆ្នាំ២០១៥និង
សេចក្ដីសំរេចចិត្តនៃមហាសន្និបាតបក្សលើកទី១១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ