ខឿនសេដ្ឋកិច្ចរបស់ព័រទុយហ្គាល់នៅប្រឈមមុខនឹងការសាកល្បងជាច្រើន


ខឿនសេដ្ឋកិច្ចរបស់ព័រទុយហ្គាល់នៅប្រឈមមុខនឹងការសាកល្បងជាច្រើន - ảnh 1
ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jose Emanuel Barroso (Image: Vietnam+)

(VOVworld) – បន្ទាប់ពីនាយករដ្ឋមន្ត្រីព័រទុយហ្គាល់បានប្រកាសថា៖ ប្រទេសនេះនឹង ចាកចេញពីកម្មវិធីជួយឧសបត្ថម្ភអន្តរជាតិ ចាប់ពីថ្ងៃទី ១៧ ឧសភា ខាងមុខ នាថ្ងៃទី
៥ ឧសភា ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jose Emanuel Barroso បានឲ្យដឹង
ថា៖ ទោះបីជាខឿនសេដ្ឋកិច្ចរបស់ព័រទុយហ្គាល់កំពុងស្តារឡើងវិញយ៉ាងសកម្មក្តី
ប៉ុន្តែ ប្រទេសនេះនៅប្រឈមមុខនឹងការសាកល្បងជាច្រើន។ តាមលោក Barroso ថា៖ ទីផ្សារហិរញ្ញវត្ថុរបស់ព័រទុយហ្គាល់ទើបនឹងស្តារឡើងវិញ ក្នុងពេលនោះ ការនាំចេញ
របស់ Lisbon នៅពឹងផ្អែកទៅលើបរិយាកាសរួមរបស់សហភាពអឺរ៉ុប (EU)។ ការវាយ
តំលៃរបស់លោក Barroso ត្រូវបាននាំចេញបន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំរវាងថ្នាក់ដឹកនាំនៃ​បណ្ដាខឿនសេដ្ឋកិច្ចនៃតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ដែលបានប្រព្រឹត្តទៅនៅទីក្រុង
Brussels (បែកហ្ស៊ីក)។ ប៉ុន្តែ លោក Barroso ក៏បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែង
របស់ព័រទុយហ្គាល់ក្នុងការអនុវត្តកម្មវិធីជួយឧតបត្ថម្ភដែល EU ធានាគារកណ្ដាលអឺរ៉ុប
(ECB) និងមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ផ្តល់ឲ្យប្រទេសនេះតាំងពីខែ ឧសភា ឆ្នាំ
២០១១ មក៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ