ខែយុវជនឆ្នាំ២០២០៖ យុវវ័យស្ម័គ្រចិត្ត ច្នៃប្រឌិតដើម្បីសហគមន៍

(VOVWORLD) - ក្នុងឱកាសរំលឹកខួបទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ថ្ងៃទី២៦ មីនា យុវវ័យទូទាំងប្រទេសវៀតណាមបានរៀបចំសកម្មភាពដ៏ជាក់ស្ដែងជាច្រើន ដើម្បីសហគមន៍។
ខែយុវជនឆ្នាំ២០២០៖ យុវវ័យស្ម័គ្រចិត្ត ច្នៃប្រឌិតដើម្បីសហគមន៍ - ảnh 1 បន្ទប់កំចាត់មេរោគ-ផលិតផលមួយរបស់មជ្ឈមណ្ឌលអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវ័យក្មេង សម្ព័ន្ធយុវជនទីក្រុងហូជីមិញ រួមជាមួយអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញនៅសាកលវិទ្យាល័យពហុវិជ្ជាទីក្រុងហូជីមិញ (រូបថត៖ thanhnien.vn)

  ដោយមានគោលបំណងចង់រួមចំណែកទៅក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 យុវជននៅមជ្ឈមណ្ឌលអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវ័យក្មេង សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានសហការជាមួយអ្នកវិទ្យា សាស្ត្រនិងអ្នកជំនាញនៅសាកលវិទ្យាល័យពហុវិជ្ជាទីក្រុងហូជីមិញស្រាវជ្រាវនិងបង្ហាញបន្ទប់កំចាត់មេរោគលើរាងកាយទាំងមូល។ លោក Doan Kim Thanh នាយកមជ្ឈមណ្ឌលអភិវឌ្ឍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវ័យក្មេងបានឲ្យដឹងថា៖

“ស្មារតីស្ម័គ្រចិត្តឈានមុខ ហើយប្រើប្រាស់វិទ្យាសាស្ត្រដើម្បីចូលរួម ការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ នោះគឺស្មារតីរួមរបស់បងប្អូនទាំងអស់ នៅមជ្ឈមណ្ឌល នៅសម្ព័ន្ធយុវជន។ យើងខ្ញុំជានិច្ចកាលលើកកំពស់មនសិការ បង្ការប្រឆាំងជំងឺសម្រាប់ខ្លួនឯងហើយស្វែងរកដំណោះស្រាយល្អៗសម្រាប់សហគមន៍”។

នៅខេត្ត Hai Duong យុវជនជាច្រើនក្នុងខេត្តបានចូលរួមចែកម៉ាស់ការពារ ទឹកលាងដៃនិងសាប៊ូកំចាត់មេរោគដោយឥតគិតថ្លៃជូនដល់ប្រជាជនរាប់ពាន់នាក់។ រួមជាមួយកម្មវិធីបោសសម្អាតអនាម័យបរិស្ថាន ឃោសនាបង្ការប្រឆាំងជំងឺរាត ត្បាតរបស់សម្ព័ន្ធយុវជនខេត្តនិងសមាគមន៍និស្សិតខេត្ត Hai Duong យុវជននៅ តាមអង្គភាព សហគ្រាសជាច្រើនក៏បានរៀបចំការរៃអង្គាស បញ្ជូនទំនិញ សម្ភារៈ សុខាភិបាលចាំបាច់ជូនដល់តំបន់ជនបទនានា ក្នុងតម្លៃសរុបរាប់រយលានដុង។ អ្នកស្រី Nguyen Thi Ngoc Anh លេខាសម្ព័ន្ធយុវជនស្រុក Thanh Mien បានឲ្យដឹងថា៖

“សកម្មភាពរបស់សម្ព័ន្ធយុវជនជាផ្នែកមួយនៅក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់ខេត្ត ប៉ុន្តែតាមរយៈសកម្មភាពទាំងនោះ នឹងជួយឲ្យមិត្តវ័យក្មេង មានស្មារតីសាមគ្គីចែករំលែកគ្នាទៅវិញទៅមកដើម្បីជួយឧបត្ថម្ភដល់ប្រជាជន។ នេះជាសកម្មភាពក្នុងចំណោមសកម្មភាពដ៏មានអត្ថន័យរបស់យុវវ័យស្រុក Thanh Mien ក្នុងខែយុវជនឆ្នាំ២០២០”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ