ខ្លឹមសារសំខាន់ៗដែល​គួរឱ្យកត់សម្គាល់​នៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន

(VOVWORLD) - កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននឹងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី១២ និង១៣ ខែឧសភា។
ខ្លឹមសារសំខាន់ៗដែល​គួរឱ្យកត់សម្គាល់​នៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន - ảnh 1កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកលើកទី៩ បានប្រព្រឹត្តិទៅតាមប្រព័ន្ធអ៊ីនធឺណែត កាលពីខែតុលា ឆ្នាំ២០២១។ (រូបថត៖ Asean.org)

ក្រៅពីគោលបំណងអបអរសាទរខួបលើកទី ៤៥ឆ្នាំ នៃភាពជាដៃគូអាស៊ាន-អាមេរិក មេដឹកនាំនៃបណ្តាប្រទេសក៏នឹងពិភាក្សាអំពីបញ្ហាក្តៅគគុកនៅជុំវិញពិភពលោក ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន គឺជាឱកាសមួយសម្រាប់សហរដ្ឋអាមេរិក ពង្រឹងទំនាក់ទំនងភាពជាដៃគូជាមួយបណ្តាប្រទេសក្នុងតំបន់។ ប្រធានបទដែលត្រូវពិភាក្សាក្នុងកិច្ចប្រជុំនេះរួមមាន៖ ជំងឺរាតត្បាតកូវីដ-១៩ សន្តិសុខសុខាភិបាលសកល ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ភាគីនានាក៏នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងស្ថានការណ៍នៅប្រទេសអ៊ុយក្រែន និងមីយ៉ាន់ម៉ាផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ