គណៈកម្មការ​អឺរ៉ុប​លើកសំណើរកម្មវិធី​ការពារ​បណ្តោះអាសន្ន​សម្រាប់​ជនភៀស​ខ្លួន​ពី​អ៊ុយក្រែន

(VOVWORLD) - កាលពីថ្ងៃទី ២ ខែមីនា គណៈកម្មការអឺរ៉ុប (EC) បានលើកសំណើរកម្មវិធីការពារបណ្តោះអាសន្នសម្រាប់អ្នកដែលចាកចេញពីអ៊ុយក្រែនដើម្បីជៀសវាងពីជម្លោះ រួមទាំងការចេញប័ណ្ណស្នាក់នៅ ការទទួលបានការងារធ្វើ និងសុខុមាលភាពនៅតាមបណ្ដាប្រទេសចំណុះសហភាពអឺរ៉ុប (EU)។
គណៈកម្មការ​អឺរ៉ុប​លើកសំណើរកម្មវិធី​ការពារ​បណ្តោះអាសន្ន​សម្រាប់​ជនភៀស​ខ្លួន​ពី​អ៊ុយក្រែន - ảnh 1ជនភៀសខ្លួនចាកចេញពីទីក្រុង Lviv ប្រទេសអ៊ុយក្រែនទៅកាន់ទីក្រុង Olkusz ប្រទេសប៉ូឡូញ នៅថ្ងៃទី ២៨ ខែកុម្ភៈ (រូបថត៖ PAP/VNA)

EC បានឲ្យដឹងថា មានប្រជាជនជាង ៦៥០ ពាន់នាក់បានចាកចេញពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង ដែលជាសមាជិក EU ចាប់តាំងពីពេលរុស្ស៊ីបានអនុវត្តន៍ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ អញ្ជើញថ្លែងតាមវិទ្យុឯកជន Zet កាលពីថ្ងៃទី ២ ខែមីនា អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ លោក Pawel Szefernaker បាននិយាយថា ប្រជាជនអ៊ុយក្រែនជាង ៤៥០ ពាន់នាក់បានចូលក្នុងប្រទេសប៉ូឡូញ ចាប់តាំងពីពេលរុស្ស៊ីបានអនុវត្តន៍ប្រតិបត្តិការយោធាពិសេស។

ដើម្បីឆ្លើយតបទៅនឹងលំហូរជនភៀសខ្លួនចូលទៅកាន់ប្រទេស EU នោះ សេចក្ដីព្រាងច្បាប់ពោលខាងលើត្រូវបានអនុវត្តន៍នៅតាមប្រទេសសមាជិក EU ទាំងអស់។ បណ្ដារដ្ឋមន្ត្រីមហាផ្ទៃ EU នឹងពិភាក្សាអំពីបញ្ហានេះនាថ្ងៃទី ៣ មិនា។

ប្រសិនបើត្រូវបានអនុម័តនោះ កិច្ចការពារបណ្តោះអាសន្ននេះនឹងត្រូវបានអនុវត្តន៍ភ្លាមមួយរំពេចចំពោះជនភៀសខ្លួនអ៊ុយក្រែនក្នុងរយៈពេល ១ ឆ្នាំ ហើយអាចអូសបន្លាយក្នុងរយៈពេល ៣ ឆ្នាំ ប្រសិនបើស្ថានការណ៍មិនទាន់បានប្រសើរឡើង សម្រាប់ប្រជាជនអ៊ុយក្រែនអាចវិលត្រឡប់មកប្រទេសវិញ ហើយយន្តការអាចនឹងត្រូវបានបញ្ចប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ