គណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាបអាមេរិកបានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា ចិនរំលោភទៅលើអធិបតេយ្យភាពរបស់វៀតណាម

(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែកក្កដា ប្រធានគណៈ កម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាបអាមេរិក លោក Eliot Engel បានដាក់ចេញនូវសេចក្តីថ្លែងការណ៍មួយស្តីពីការចូលរួមរបស់ចិននៅក្នុងតំបន់សមុទ្រក្រោមការគ្រប់គ្រងរបស់វៀតណាម។  

សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា សកម្មភាពនាពេលថ្មីៗនេះរបស់ចិននៅក្នុងសមុទ្រខាងកើតគឺជាសក្ខីភាពបញ្ជាក់ឲ្យការដែល ប្រទេសមួយដើរផ្ទុយទៅនឹងច្បាប់អន្តរជាតិដោយចំហរ។ យោងតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនោះ សកម្មភាពរបស់ចិនបានរំលោភលើអធិបតេយ្យភាពរបស់វៀតណាមនិងសិទ្ធិស្របច្បាប់របស់វៀតណាមនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ លើសពីនេះទៅទៀត ឥរិយាបថរបស់ចិនបានគំរាមកំហែងលើក្រុមហ៊ុនអាមេរិកមួយចំនួនដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់។

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍នេះក៏បានលើកឡើងថា ចាប់តាំងពីមានព័ត៌មាន ថា មាននាវារុករកប្រេងរបស់ចិនបានចូលកាន់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀត ណាម កាលពីសប្តាហ៍មុននោះ វៀតណាមបានស្នើម្តងហើយម្តងទៀត អោយចិនដកចេញនូវនាវាទាំងនោះ។ ប៉ុន្តែ សំណូមពរដូចដែលបានពោលខាងលើរបស់វៀត ណាម ត្រូវបានភាគីចិនមិនអើពើនោះឡើយ។ នេះជាទង្វើមួយដែលគំរាមកំហែងដល់វៀតណាមនិងបញ្ជាក់អះអាងថា ចិនកំពុងតែគាបសង្កត់ប្រទេសជិតខាងរបស់ខ្លួនដោយចេតនា។ សកម្មភាពបែបនេះបង្ហាញអោយឃើញថា ចិនមិនគោរពច្បាប់អន្ដរជាតិនិងការទូតឡើយ។ ប្រធានគណៈកម្មាធិការការបរទេសនៃសភាជាន់ទាបអាមេរិក លោក Eliot Engel បានអះអាងថាលោកគាំទ្រវៀតណាមនិងដៃគូរបស់ខ្លួននៅក្នុងតំបន់ក្នុងការថ្កោលទោសសកម្មភាពបង្ករឿងហេតុ។  លោកក៏បានអំពាវនាវអោយចិន ដកនាវាទាំងអស់ចេញពីដែនសមុទ្រនៃប្រទេសជិតខាង ហើយបញ្ឈប់រាល់សកម្មភាពគំរាមកំហែងខុសច្បាប់របស់ខ្លួនភ្លាមៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ