គណៈកម្មាធិការជាតិ APEC ២០១៧ បើកកិច្ចប្រជំលើកទី ៨

(VOVWORLD) -នាព្រឹកថ្ងៃទី ២២ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញចូលរួម និងថ្លែងមតិបញ្ជាណែនាំនៅក្នុងកិច្ចប្រជំពេញអង្គលើកទី ៨ នៃ គណៈកម្មាធិការជាតិ APEC ២០១៧ ។
គណៈកម្មាធិការជាតិ APEC ២០១៧ បើកកិច្ចប្រជំលើកទី ៨ - ảnh 1 គណៈកម្មាធិការជាតិ APEC ២០១៧ បើកកិច្ចប្រជំលើកទី ៨

នាព្រឹកថ្ងៃទី ២២ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញចូលរួម និងថ្លែងមតិបញ្ជាណែនាំនៅក្នុងកិច្ចប្រជំពេញអង្គលើកទី ៨ នៃ គណៈកម្មាធិការជាតិ APEC ២០១៧ ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម រដ្ឋមន្ត្រីការបរទេស និងជាប្រធានគណៈកម្មាធិការជាតិ APEC ២០១៧លោក Pham Binh Minh អញ្ជើញជាអធិបតីកិច្ចប្រជុំនេះ ដោយមានការចួលរួមរបស់ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងទីក្រុងជាសមាជិកនៃគណៈកម្មាធិការជាតិ APEC ២០១៧ ចំនួន ២៤។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថានប័ន និងតំបន់ ក្នុងរយៈពេលកន្លងទៅបានអនុវត្តការត្រៀមរៀបចំសម្រាប់ឆ្នាំ APEC ២០១៧ យ៉ាងព្រមៗគ្នា សកម្ម ប្រកបដោយស្មារតីទទូសខុសត្រូវខ្ពស់។ លោកបានសង្កត់ធ្ងន់ថា វៀតណាមជាខឿនសេដ្ឋកិច្ចម្ចាស់ផ្ទះ APEC ដូច្នេះគប្បីពង្រីកតួនាទីម្ចាស់ការ សកម្មរបស់បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក។ លោកបានស្នើឲ្យបណ្ដាសកម្មភាពដែលត្រូវបានប្រព្រឹត្តិទៅនៅក្នុងសប្ដាហ៍ជាន់ខ្ពស់គម្បីមានសក្ខណៈពិសេសរបស់វៀតណាមហើយរួមចំណែកលើកកំពស់កិត្យានុភាពរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ