គណៈកម្មាធិការបក្សខេត្ត Ba Ria-Vung Tau គួរតែទាញយកប្រយោជន៍ពីសក្តានុពលនិងគុណប្រយោជន៍នៃខេត្តឆ្នេរសមុទ្រ

(VOVWORLD) - នាពេលរសៀលថ្ងៃទី១៩ខែកក្កដា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Ba Ria-Vung Tau។
គណៈកម្មាធិការបក្សខេត្ត Ba Ria-Vung Tau គួរតែទាញយកប្រយោជន៍ពីសក្តានុពលនិងគុណប្រយោជន៍នៃខេត្តឆ្នេរសមុទ្រ - ảnh 1ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធីជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ba Ria-Vung Tau (រូបថតៈ VOV5) 

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានជូនពរ ចំពោះរាល់សមិទ្ធិដែលបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Ba Ria – Vung Tau ទទួលបាននាពេលកន្លងទៅ។ ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញផ្តល់អនុសាស ន៍ថា៖ “ខេត្ត Ba Ria-Vung Tau គួរតែទាញយកប្រយោជន៍ពីសក្តានុពលនិងគុណប្រយោជន៍នៃខេត្តឆ្នេរសមុទ្រ។ ម្យ៉ាងវិញទៀត ខេត្តត្រូវប្រើប្រាស់ប្រកបដោយប្រសិទ្ធ ភាពនូវប្រភពកម្លាំងទាំងក្នុងនិងក្រៅតំបន់ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចឲ្យបានឆាប់រហ័សនិងនិរន្តរភាព។ ទន្ទឹមជាមួយគ្នានោះ ខេត្តត្រូវបន្តពិនិត្យឡើងវិញ បំពេញបន្ថែមទៅក្នុងផែនការមេ សំដៅអភិវឌ្ឍមណ្ឌលឧស្សាហកម្មតាមទិសសមស្រប បង្កើនការតភ្ជាប់ជាមួយខេត្តនិងទីក្រុងក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូងនិងទូទាំងប្រទេស ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត ”។

ប្រតិកម្មទៅវិញ

ផ្សេងៗ