គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ប្រារព្ធធ្វើឡើងសន្និបាតលើកទី១

(VOVWORLD) - មុននោះ នាថ្ងៃទី៣០ មករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមបានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ រួមមានសមាជិកជាផ្លូវការចំនួន ១៨០ រូប និងសមាជិកបម្រុងចំនួន ២០ រូប។ 
គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ប្រារព្ធធ្វើឡើងសន្និបាតលើកទី១ - ảnh 1ទិដ្ឋភាពនៃសន្និបាតលើកទី១របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣។
(រូបថត៖ dangcongsan.vn)
នាព្រឹកថ្ងៃទី៣១ មករា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣បានប្រារព្ធធ្វើឡើងសន្និបាតលើកទី១ ដើម្បីបោះឆ្នោតជ្រើសតាំងការិយាល័យនយោបាយ អគ្គលេខាបក្ស លេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនិងប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម។
មុននោះ នាថ្ងៃទី៣០ មករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្ត វៀតណាមបានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ រួមមានសមាជិកជាផ្លូវការចំនួន ១៨០ រូប និងសមាជិកបម្រុងចំនួន ២០ រូប។ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលថ្មីគឺជាសមូហភាពមួយរបស់បណ្ដាតំណាងឆ្នើមបំផុតអំពីប្រាជ្ញា លក្ខណៈសម្បត្តិ និងឫទ្ធានុភាព ព្រមទាំងមានឆន្ទៈនិងសេចក្ដីប្រាថ្នានាំប្រទេសជាតិអភិវឌ្ឍឡើងកំពស់ថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ