គណកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមកត់សម្គាល់ការរួមវិភាគទានរបស់អង្គការសាសនាក្នុងការកសាងច្បាប់

គណកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមកត់សម្គាល់ការរួមវិភាគទានរបស់អង្គការសាសនាក្នុងការកសាងច្បាប់ - ảnh 1
គណកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមកត់សម្គាល់ការរួមវិភាគទានរបស់បណ្ដាអង្គការសាសនាក្នុងការកសាងច្បាប់

(VOV)_នារសៀលថ្ងៃទី៤ កញ្ញា នៅទីក្រុងហាណូយ ប្រធានគណកម្មាធិការ
មជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញ​ជា​
អធិបតី ជំនួបប្រាស្រ័យជាមួយដំណាងបណ្ដាអង្គការសាសនា នៅទីក្រុងហា​ណូយ
 និងខេត្ត ទីក្រុងផ្សេងៗ ផ្តល់មតិចំពោះគំរោងច្បាប់ជំនឿសាសនា។ ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan បានអះអាងថា៖ បក្ស រដ្ឋ និងរណសិរ្យ​មាតុភូមិ
​វៀតណាម មានគោលការណ៍ពង្រីកតួនាទីរបស់សាសនាផ្សេងៗ ក្នុង​សកម្មភាពសុខាភិបាល អប់រំ គាំពារសង្គម បណ្ដុះបណ្ដាលវិជ្ជាជីវះ ការពារ​បរិស្ថាន។ រហូត
មកដល់ពេលនេះ ការរួមវិភាគទានរបស់បណ្ដាអង្គការសាសនា ចំពោះវិស័យទាំង
នេះគឺសំខាន់ណាស់។ លោក Nguyen Thien Nhan បានអោយ​ដឹងថា៖ រដ្ឋសភាកំ
ពុងកសាងគំរោងច្បាប់ជំនឿសាសនា។ តាមផែនការ នាខែ​តុលាខាងមុខនេះ
 រដ្ឋសភានឹងពិភាក្សាលើកដំបូងអំពីគំរោងច្បាប់នេះ។ ដូច្នេះ ​គ្រប់មតិរបស់អង្គ
ការសាសនា ក្នុងជំនួបនេះ នឹងបានរណសិរ្យមាតុភូមិវៀតណាម កត់សម្គាល់ 
និងបង្ហាញចំពោះរដ្ឋសភា ក្នុងគំរោងច្បាប់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ