គណៈកម្មាធិការសន្តិភាពវៀតណាមអនុវត្តភារកិច្ចឆ្នាំ២០១៧

គណៈកម្មាធិការសន្តិភាពវៀតណាមអនុវត្តភារកិច្ចឆ្នាំ២០១៧ - ảnh 1
ទិដ្ឋភាពនៃសន្និសីទ

(VOVworld)-នាព្រឹកថ្ងៃទី២៩ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការសន្តិភាពវៀត
 ណាមបានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ២០១៦និងអនុវត្តភារកិច្ចឆ្នាំ២០១៧។
ថ្លែងមតិ នៅទីនេះ អនុប្រធានរដ្ឋសភានិងជាប្រធានគណៈកម្មាធិការសន្តិភាពវៀត
ណាម  លោក Uong Chu Luu បានវាយតម្លៃថា ក្នុងឆ្នាំ២០១៦នេះ គណៈកម្មាធិការ
នៅបន្ត ចូលរួមនិងមានតួនាទីសំខាន់លើបណ្តាវេទិកាប្រជាជនពហុភាគី បណ្តាញ
តំបន់ និង អន្តរជាតិ ជាពិសេសបើកទូលាយទំនាក់ទំនងដៃគូរជាមួយអង្គការសន្តិ
ភាពនានា សម្រាប់ផ្លាស់ប្តូរយោបល់អំពីសកម្មភាពសន្តិភាព។ គណៈកម្មាធិការសន្តិ
ភាពក៏បាន ឯកភាពលើភារកិច្ចស្នូលមួយចំនួនក្នុងឆ្នាំ២០១៧ដូចជា បន្តបង្កើនកិច្ច
សហប្រតិបត្តិ​ការជាមួយដៃគូប្រពៃណីនិងបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយ
ដៃគូដទៃ ចូល រួមដោយមានការទទួលខុសត្រូវចំពោះរាល់សកម្មភាពរបស់ក្រុម
ប្រឹក្សាសន្តិភាព ពិភពលោកនិងផ្តោតការយកចិត្តទុកដាក់លើការងារស្រាវជ្រាវ
 ដែលក្នុងនោះមាន បញ្ហាសន្តិភាពនិងសិទ្ធិមនុស្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ