គណៈកម្មាធិការសាសនារដ្ឋាភិបាលដើរតួនាទីជាស្ពានតភ្ជាប់ក្នុងការអនុវត្តគោលនយោបាយសាសនា

គណៈកម្មាធិការសាសនារដ្ឋាភិបាលដើរតួនាទីជាស្ពានតភ្ជាប់ក្នុងការអនុវត្តគោលនយោបាយសាសនា - ảnh 1
តាងនាមបក្សនិងរដ្ឋ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ប្រគល់គ្រឿងឥស្សារិយយសឯករាជ្យជូនគណៈកម្មាធិការសាសនារដ្ឋាភិបាល (រូបថត៖VGP)

(VOVworld) - នាព្រឹកថ្ងៃទី៣០ កក្កដា នៅរដ្ឋធានីហាណូយរបស់វៀតណាមបាន
ប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាបង្កើតគណៈកម្មាធិការសាសនា
រដ្ឋាភិបាល ដែលជាទិវាប្រពៃណីរបស់ផ្នែកគ្រប់គ្រងរដ្ឋអំពីសាសនា (ថ្ងៃទី២ សីហា)
។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានលើក
ច្បាស់ថា ក្នុងអំឡុង៦០ឆ្នាំអភិវឌ្ឍន៍និងរីកធំធាត់ ផ្នែកគ្រប់គ្រងរដ្ឋអំពីសាសនា
ជានិច្ចកាលដើរតួនាទីដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយសាសនារបស់បក្ស
 រដ្ឋ រួមចំណែកពង្រឹងនិងពង្រីកផែនមហាសាមគ្គីជាតិ។លោកឧប នាយករដ្ឋមន្រ្តី
ជឿជាក់ថា អ្នកមុខអ្នកការ អ្នកកាន់ជំនឿសាសនានានានឹងបន្ត ពង្រីកនូវរាល់តំ
លៃដ៏ល្អប្រសើររបស់សាសនា របស់វប្បធម៌ជាតិដើម្បីសង្គមកាន់ តែសុខសាន្ត
ត្រាណ ជីវភាពរស់នៅកាន់តែសុភមង្គល​ និងប្រទេសជាតិកាន់តែ សម្បូររុងរឿង
ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ