គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាពិភាក្សាអំពីក្រមច្បាប់ការងារធ្វើវិសោធនកម្ម

(VOVWORLD) -អង្គប្រជុំបាន ឯកភាពគ្នាចំពោះ សេចក្តីព្រាងច្បាប់ការងារ ដែលបានចែងអំពីគោលដៅបង្កើនអាយុចូលនិវត្តន៍ ពោលគឺ ដល់ឆ្នាំ ២០២៨ ពលករនឹងចូលនិវត្តន៍ក្នុងអាយុ ៦២ ឆ្នាំ ហើយដល់ឆ្នាំ២០៣៥ ពលការិនីនឹងចូលនិវត្តន៍ក្នុងអាយុ ៦០ ឆ្នាំ ។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាពិភាក្សាអំពីក្រមច្បាប់ការងារធ្វើវិសោធនកម្ម - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ រដ្ឋសភា)

នាព្រឹកថ្ងៃទី ១៤ ខែសីហា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានពិភាក្សាលើបញ្ហាមួយចំនួន ដែលមានមតិផ្សេងៗគ្នាមួយចំនួន នៃគម្រងច្បាប់ការងារ (ធ្វើវិសោធនកម្ម)។

ស្ដីពីការពង្រីកក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងម៉ោងធ្វើការជាអតិបរមាឡើងដល់ ៤០០ ម៉ោង / ឆ្នាំ បើប្រៀបធៀបនឹងការកំណត់នាបច្ចុប្បន្ននេះ សមាជិក សមាជិការនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានលើកឡើងថាគប្បីអនុវត្តន៍ចំពោះមុខរបរជាក់ស្ដែងមួយចំនួន។ ស្ដីពីបញ្ហានេះ អនុប្រធានរដ្ឋសភាលោក Uong Chu Luu បានលើកសំណើរថា៖

“ក្នុងច្បាប់ យើងគប្បីកំណត់ឲ្យបានច្បាស់លាស់ថា តើមុខរបរណានឹង ត្រូវបាន បង្កើនម៉ោងធ្វើការ ហើយបង្កើនប៉ុន្មានម៉ោងក្នុងមួយខែ និងក្នុងមួយឆ្នាំ។ លើលពីនេះទៅទៀត យើងត្រូវពិចារណៈថា តើបង្កើនម៉ោងធ្វើការយ៉ាងម៉េចឲ្យបានសមស្រប ពោលគឺមិនមែនជាពង្រីកក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងធ្វើការរហូតដល់ ៤០០ ម៉ោងក្នុងមួយឆ្នាំដូចសព្វថ្ងៃឡើយ”។

នៅក្នុងសម័យប្រជុំលើកនេះ អង្គប្រជុំបាន ឯកភាពគ្នាចំពោះ សេចក្តីព្រាងច្បាប់ការងារ ដែលបានចែងអំពីគោលដៅបង្កើនអាយុចូលនិវត្តន៍ ពោលគឺ ដល់ឆ្នាំ ២០២៨ ពលករនឹងចូលនិវត្តន៍ក្នុងអាយុ ៦២ ឆ្នាំ ហើយដល់ឆ្នាំ២០៣៥ ពលការិនីនឹងចូលនិវត្តន៍ក្នុងអាយុ ៦០ ឆ្នាំ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ