គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី២៤

(VOVWORLD) -សម័យប្រជុំលើកទី២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធនាព្រឹកថ្ងៃទី ១៤ខែឧសភា ក្រោមអធិបតីរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី២៤ - ảnh 1 សម័យប្រជុំលើកទី២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធនាព្រឹកថ្ងៃទី ១៤ខែឧសភា ក្រោមអធិបតីរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា អង្គប្រជុំបានពិនិត្យនិងផ្តល់មតិទៅលើរបាយការណ៍វាយតម្លៃ បំពេញបន្ថែមនូវលទ្ធផលអនុវត្តន៍ផែនការអភិ វឌ្ឍសេដ្ឋ កិច្ច សង្គមនិងថវិការរដ្ឋឆ្នាំ ២០១៧ រួមទាំងវាយតម្លៃលើស្ថានភាពអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិង ថវិការរដ្ឋដើមឆ្នាំ ២០១៨។

សម័យប្រជុំនេះក៏បានពិនិត្យនូវរបាយការណ៍ឃ្លាំមើលការដោះស្រាយសំណើរបស់អ្នកបោះឆ្នោត ជូនកិច្ចប្រជុំលើកទី៤របស់រដ្ឋសភានិងរបាយការណ៍បូកសរុបមតិរបស់អ្នក បោះឆ្នោតនិងប្រជាជនជូនដល់កិច្ចប្រជុំរដ្ឋសភាលើកទី៥ផងដែរ

អង្គប្រជុំលើកនេះក៏បានពិនិត្យលើរបាយការណ៍ស្តីពីស្ថានភាពអនុវត្តន៍ គោលនយោបាយ របបធានារ៉ាប់រងសង្គម គ្រប់គ្រងនិងប្រើប្រាស់មូល នីធិធានារ៉ាប់រងសង្គមផងដែរ។

សម័យប្រជុំលើកទី២៤គ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ