គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាគ្សាអំពីផ្លាស់ប្តូរថ្មីកម្មវិធីសៀវភៅបង្រៀន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាគ្សាអំពីផ្លាស់ប្តូរថ្មីកម្មវិធីសៀវភៅបង្រៀន - ảnh 1
សម័យប្រជុំលើកទី២៧គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣បានប្រារព្ធឡើងជាផ្លូវការ។ (VOV)


        Vovworld-នាព្រឹកថ្ងៃទី១៤មេសា សម័យប្រជុំលើកទី២៧គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣បានប្រារព្ធឡើងជាផ្លូវការ។ ថ្លែងមតិប្រារព្ធ​
សម័យ​ប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អះអាងថានេះ​
ជា​សម័យ​ប្រជុំ​សំខាន់ត្រៀមឲ្យសម័យប្រជុំលើកទី៧រដ្ឋសភានីតិកាលទី១៣។

        បន្ទាប់នោះបណ្ដាសមាជិកសភាបានផ្ដល់មតិលើការផ្លាស់ប្តូរថ្មីកម្មវិធី​សៀវ
ភៅ។ អនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាលលោក Nguyen Vinh Hien បាន
អះអាងថា កម្មវិធីផកលាស់ប្តូរថ្មីសៀវភៅបង្រៀនតាមសេចក្តីសំរេច​ចិត្ត​របស់
រដ្ឋសភាជា​សារវន្ត​ឆ្លើយតបបានសំណូមពរចាំបាច់ត្រូវផ្សព្វផ្សាយសេចក្តីសំរេចចិត្ត
អំពីផ្លាស់ប្តូរថ្មីកម្មវិធីសៀវភៅបង្រៀន។​ តាមលោក Nguyen Vinh Hien ថា គំរោងការ
ផ្លាស់ប្តូរថ្មី​កម្មវិធី​សៀវភៅបង្រៀនក្រោយឆ្នាំ២០១៥អាចអនុវត្តបាន​និងត្រូវការចំនួន
ប្រាក់ប្រមាណ​៣៥​លានលានដុងវិនិយោគ។ ប្រធាន​គណៈ​កម្មាធិការច្បាប់របស់
រដ្ឋសភាលោក Phan Trung Ly បានរួមមតិថា៖

        “គំរោងការផ្លាស់ប្តូរថ្មីសៀវភៅបង្រៀនជិះឥទ្ធិពលដ៏ធំធេងដល់​ជីវភាពរស់
នៅ​របស់​ប្រជាជន។ ដើម្បីរដ្ឋសភាពិនិត្យនិងអនុម័ត យើងខ្ញុំស្នើរ​ត្រៀម​រៀបចំ​គ្រប់
គ្រាន់​ជាង។ យកមតិទូលាយជាង ពិសេសគឺអ្នកជំនាញការអំពី​អប់រំ ត្រូវ​យក​មតិ
របស់​ប្រជាជន​ទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ