គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិលើពង្រាងច្បាប់អង្គរក្ស

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិលើពង្រាងច្បាប់អង្គរក្ស - ảnh 1
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិលើពង្រាងច្បាប់អង្គរក្ស

(VOVworld)-នៅក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី១៥សីហា រដ្ឋមន្ត្រីក្រសួងនគរបាល
វៀតណាម លោក To Lam បានបកស្រាយនូវរបាយការពង្រោងច្បាប់អង្គរក្ស។​
បន្ទាប់មក ប្រធានគណៈ កម្មាធិការការពារប្រទេសនិងសន្តិសុខនៃរដ្ឋសភា
លោក Vo Trong Viet ជូនរបាយការពិនិត្យមើលជាជំហានដំបូងនូវពង្រាងច្បាប់
អង្គរក្ស។​តំណាងចូលរួមកិច្ចប្រជុំបានឯកភាពជាមួយនឹង សេចក្តីបកស្រាយ
និងរបាយការពិនិត្យមើលហើយចាត់ទុកថា បទបញ្ញត្តិអង្គរក្សដែលបានផ្សព្វ
 ផ្សាយនាឆ្នាំ២០០៥នោះ បានបង្កើតមូលដ្ឋានគតិយុត្តសំខាន់ ដើម្បីកងកម្លាំង
អង្គរក្សអនុវត្ត ល្អភារកិច្ចដែលបានប្រគល់ជូន រួមចំណែកបម្រើបុព្វហេតុការពារ
បក្ស រដ្ឋ ក៏ដូចជាកិចការ ការពារសន្តិសុខជាតិនិងធានាសណ្តាប់ធ្នាប់សង្គម។
អញ្ជើញផ្តល់មតិក្នុងអង្គប្រជុំ អនុប្រធាន រដ្ឋសភា លោក Do Ba Ty បានស្នើរឲ្យ
ស្ថាប័នតាក់តែងច្បាប់បន្តរួមសហការជាមួយស្ថាប័ន មានសមត្ថកិច្ចនានាទទួល
យកមតិទាំងអស់ដើម្បីត្រៀមរៀបចំឲ្យការពិភាគ្សាលើកទី២ដែល​ស្តីពីពង្រាង
ច្បាប់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ