គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើរបាយការណ៍ការងាររបស់រដ្ឋាភិបាល

(VOVWORLD) -  នៅព្រឹកនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើរបៀបវារៈនៃសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើរបាយការណ៍ការងាររបស់រដ្ឋាភិបាល - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ 

បន្តកម្មវិធី នៃសម័យប្រជុំលើកទី ៥៣ នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ក្នុងការផ្តល់យោបល់លើរបាយការណ៍ការ ងារសម្រាប់អាណត្តិឆ្នាំ ២០១៦- ២០២១ របស់រដ្ឋាភិបាល គណៈកម្មា ធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានស្នើរឲ្យរដ្ឋាភិបាល ធ្វើការវាយតម្លៃស្ថាន ភាពជាក់ស្តែង នៃវិស័យសេដ្ឋកិច្ច ចំពោះមុខស្ថានភាពជំងឺរាតត្បាតដែលអូសបន្លាយ ដើម្បីដោះស្រាយជាបន្ទាន់លើបញ្ហាកើតមានឡើង។ លើសពីនេះទៀត ត្រូវបានស្នើឱ្យធ្វើការបូកសរុបដើម្បីបំភ្លឺនូវមេរៀនដែលបានរៀនបទពិសោធន៍ ស្តីពីការរៀបចំការប្រតិបត្តិច្បាប់។ នៅព្រឹកនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើរបៀបវារៈនៃសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤។

ថ្លែងមតិក្នុងពិធីបិទសម័យប្រជុំលើកទី ៥៣ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើរឲ្យរដ្ឋាភិបាលនិងគណៈកម្មាធិការនានានៃរដ្ឋសភា អនុលោមទៅលើសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំ ដើម្បីបំពេញរបាយការណ៍ ដាក់ជូនសម័យប្រជុំលើកទី ១១។ លោកស្រីប្រធានរដ្ឋសភាបានស្នើឱ្យបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ជាពិសេសក្នុងសម័យប្រជុំលើកទី ១១ នេះតែម្តង ដើម្បីឱ្យសម័យប្រជុំនេះត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់មានការទទួលខុសត្រូវនិងជោគជ័យគ្រប់ភារកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ