គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម)

(VOVWORLD) - សេចក្តីព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) ថ្មីបំផុតត្រូវបានបង្ហើយ កែសម្រួលយ៉ាងយកចិត្តទុកដាក់ ហើយគុណភាពត្រូវបានកែលម្អ បើធៀបនឹងសេចក្តី ព្រាងច្បាប់ដែលបានដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៥ នាពេលកន្លងទៅ។ 

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំនៅរសៀលថ្ងៃទី២៤ ខែសីហា។ (រូបថត៖ quochoi.vn)
បន្តរបៀបវារៈនៃសម័យប្រជុំលើកទី ២៥ នាព្រឹកថ្ងៃទី ២៥ សីហា នៅរដ្ឋធានី ហាណូយ គណៈកម្មា
ធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្តល់យោបល់លើការ បកស្រាយបំភ្លឺ ការទទួលយក និងការកែសម្រួលសេចក្ដីព្រាងច្បាប់ភូមិបាល (ធ្វើ វិសោធនកម្ម)។ សេចក្តីព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) ថ្មីបំផុតត្រូវបានបង្ហើយ កែសម្រួលយ៉ាងយកចិត្តទុកដាក់ ហើយគុណភាពត្រូវបានកែលម្អ បើធៀបនឹងសេចក្តី ព្រាងច្បាប់ដែលបានដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៥ នាពេលកន្លងទៅ។ បច្ចុប្បន្ន សេចក្ដីព្រាងច្បាប់នៅតែមានខ្លឹមសារសំខាន់ៗមួយចំនួនដែលមានមតិផ្សេងៗ គ្នាដូចជា៖ គោលនយោបាយដីធ្លីសម្រាប់ជនរួមជាតិជាជនជាតិភាគតិច; សិទ្ធិ និង កាតព្វកិច្ចរបស់អង្គការសេដ្ឋកិច្ច និងអង្គភាពបុព្វហេតុសាធារណៈ ដែលប្រើដី ជួលជាមួយនឹងការបង់ប្រាក់ប្រចាំឆ្នាំ; លក្ខខណ្ឌផ្ទេរដីដាំដំណាំស្រូវ; គោលការណ៍ សម្រាប់បង្កើតផែនការមេ និងផែនការប្រើប្រាស់ដីធ្លី; ផែនការប្រើប្រាស់ដីថ្នាក់ស្រុក... នៅថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការបក ស្រាយបំភ្លឺ ការទទួលយក និងការកែសម្រួលសេចក្ដីព្រាងច្បាប់លំនៅឋាន (ធ្វើ វិសោធនកម្ម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ