គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកសម័យប្រជុំលើកទី១៦

(VOV)_នាព្រឹកថ្ងៃទី ១៨ មិនា នៅទីក្រុងហាណូយ គណះកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋ
សភា វៀតណាម បានបើកសម័យប្រជុំលើកទី១៦ ជាមួយខ្លឹមសារសំខាន់ជាច្រើន  ដើម្បីត្រៀមរៀបចំអោយសម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី​១៣។ សម័យប្រជុំ បានប្រព្រឹត្តទៅពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២​មិនា។ ​ថ្លែងមតិ​នៅ​ក្នុងពិធីបើកសម័យប្រជុំ  ប្រធានរដ្ឋសភា វៀតណាម​លោក ​Nguyen Sinh Hung បានអោយដឹងថា÷ នៅសម័យ
ប្រជុំលើកនេះ ​គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋ​សភា​នឹងផ្តល់មតិអំពីគំរោងច្បាប់ និងរដ្ឋ
អាជ្ញាចំនួន៨   រួមមាន÷​ច្បាប់ធ្វើវិសោធនកម្ម ​បំពេញបន្ថែមមាត្រាមួយចំនួន ​របស់​ច្បាប់ផ្សេងៗ ច្បាប់ចំណូលអង្គភាពអាជីវកម្ម ​គំរោងច្បាប់អនុវត្តន៍សន្សំសំចៃ ប្រឆាំង ការខ្ជះខ្ចាយ ( ធ្វើវិសោធនកម្ម) …ជាដើម។ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា  ក៏ ពិភាក្សាអំពីគំរោងការបន្តផ្លាស់ប្តូររចនាសម្ព័ន្ធ រៀបចំបណ្ដា​ស្ថាប័នរដ្ឋសភា និងការ
ងារត្រៀម រៀបចំយកមតិអំពីការ​ទំនុក​ទុកចិត្ត ចំពោះបណ្ដាមនុស្សកាន់តំណែងដោយ រដ្ឋសភា បោះឆ្នោតជ្រើសរើស ឬ អនុម័ត នៅសម័យប្រជុំលើកទី ៥ខាងមុខនេះ។ តាមគំរោង នាថ្ងៃទី ២២ ​មិនា ​គណះក​ម្មា​ធិការ​អចិន្ត្រៃយ៍រដ្ឋសភា បានសួរដេញ
ដោលផ្ទាល់ចំពោះ ​ប្រធានតុលាកាប្រជាជនកំពុល និងរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះ បណ្ដាលផងដែរ៕

គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកសម័យប្រជុំលើកទី១៦ - ảnh 1
គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកសម័យប្រជុំលើកទី១៦(baodientu.chinhphu.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ