គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមផ្ដល់មតិយោបល់អំពី សេចក្តីព្រាង​ច្បាប់​ស្វ័យការពារស៊ីវិល

(VOVWORLD) - បន្តសម័យប្រជុំស្ដីពីច្បាប់ប្រចាំខែសីហា នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រដ្ឋសភា) នាថ្ងៃទី១៦ ខែសីហា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិយោបល់អំពីសេចក្តីព្រាងច្បាប់ស្វ័យការពារស៊ីវិល។ 
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមផ្ដល់មតិយោបល់អំពី សេចក្តីព្រាង​ច្បាប់​ស្វ័យការពារស៊ីវិល - ảnh 1គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំផ្នែកច្បាប់ (រូបថត៖ quochoi.vn)

នេះគឺជាសេចក្តីព្រាងច្បាប់ដែលនឹងដាក់ជូនរដ្ឋសភាជាលើកដំបូងក្នុងសម័យប្រជុំ លើកទី៤ រដ្ឋសភានីតិកាលទី១៥។ សេចក្តីព្រាងច្បាប់នេះមាន ៧ ជំពូក និង ៧៥ មាត្រា ផ្តោតលើគោលនយោបាយចំនួន ៦ រួមមាន៖ ការវាយតម្លៃលើហានិភ័យនៃគ្រោះមហន្តរាយ និងឧបទ្ទវហេតុក្នុងការស្វ័យការពារស៊ីវិល; ការចាត់តាំងក្នុងការគ្រប់គ្រងរដ្ឋ និងវិមជ្ឈការក្នុងសកម្មភាពបង្ការ ប្រយុទ្ធប្រឆាំង ទប់ទល់ និងជំនះពុះពារលើគ្រោះមហន្តរាយ និងឧបទ្ទវហេតុ; កំណត់វិធានការណ៍ការពារប្រជាជនចំពោះគ្រោះមហន្តរាយ ឧបទ្ទវហេតុ និងជួយឧបត្ថម្ភដល់ប្រជាជនរងគ្រោះ; ផ្លាស់ប្ដូរថ្មីការចាត់តាំងនៃគណកម្មការដឹកនាំស្វ័យការពារស៊ីវិលជាតិ; ការប្រើប្រាស់បច្ចេកវិទ្យាទិន្នន័យធំក្នុងការបង្ការ ប្រយុទ្ធប្រឆាំង ទប់ទល់ និងជំនះពុះពារលើផលវិបាក ដែលបណ្ដាលពីគ្រោះមហន្តរាយ និងឧប្បត្តិហេតុនានា;កំណត់គ្រាអាសន្នអំពីការស្វ័យការពារស៊ីវិល។ ការចេញផ្សាយច្បាប់ស្វ័យការពារគឺសមស្របតាមស្ថានភាពគ្រោះហន្តរាយ ជំងឺរាតត្បាត ស្ថានការណ៍ពិភពលោក និងតំបន់មានការវិវឌ្ឍ ដែលមិនអាចទាយទុកជាមុនបានជាច្រើន។ ទៅយ៉ាងណាក៏ដោយ ការស្វ័យពារស៊ីវិល គឺជាសកម្មភាពជាប្រចាំ ហើយដើរតួនាទីដ៏សំខាន់ចំពោះអត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ ដូច្នេះហើយការចេញផ្សាយច្បាប់ចំបាច់ត្រូវសិក្សាស្រាវជ្រាវយ៉ាងហ្នត់ចត់ ដោយឈរលើយុទ្ធសាស្ត្រកសាង និងការពារមាតុភូមិ។

នាថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្ដល់មតិយោបល់អំពីការបំភ្លឺ ការទទួល និងការកែប្រែគម្រោងច្បាប់ប្រេងឧស្ម័ន (ធ្វើវិសោធនកម្ម) និងសេចក្ដីព្រាងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើហិង្សាក្នុងគ្រួសារ (ធ្វើវិសោធនកម្ម) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ