គណៈកម្មាធិការអឺរ៉ុបបង្កើនមូលនិធិដើម្បីដោះស្រាយវិបត្តិជនចំណាកស្រុក

គណៈកម្មាធិការអឺរ៉ុបបង្កើនមូលនិធិដើម្បីដោះស្រាយវិបត្តិជនចំណាកស្រុក - ảnh 1
ជនចំណាកស្រុកនៅកោះ Kos របស់ក្រិក (រូបថត៖Greek Reporter)

(VOVworld) - នាថ្ងៃទី២៣ កញ្ញា មុនសន្និសីទកំពូលក្រៅជាផ្លូវការអំពីបញ្ហាជន
ចំណាកស្រុកនៅទីក្រុងព្រុចសែល របស់ប៊ែលហ្ស៊ីក គណៈកម្មាធិការអឺរ៉ុប (EU)
បានលើកសំណើរបង្កើនបន្ថែមទឹកប្រាក់ចំនួន១,៧ពាន់លានអឺរ៉ូ (១,៩ពាន់លាន
ដុល្លាអាមេរិក)សំដៅជួយឧបត្ថម្ភដោះស្រាយវិបត្តិជនចំណាកស្រុកដ៏អាក្រក់បំផុត
តាំងពីសង្គ្រាមលោកលើកទី២មក។ស្នងការអឺរ៉ុបទទួលបន្ទុកថវិការលោកស្រី
Kristalina Georgieva បានឲ្យដឹងថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ផ្ទៃក្នុង EU
សំដៅកែលំអរហេដ្ឋារចនាសម្ព័ន្ធទទួលជនចំណាកស្រុក ក៏ដូចជាជួយឧបត្ថម្ភ
ប្រទេសនានាដែលកំពុងទទួលចរន្តជនចំណាកស្រុកធំបំផុតហូរមក។
នាថ្ងៃដដែល EC បានព្រមានប្រទេសជាសមាជិក EU ទាំង១៩ថា ប្រទេសទាំង
នេះកំពុងប្រឈមមុខជាមួយហានីភ័យត្រូវពិន័យដោយបានរំលោភការកំណត់
ស្ដីពីនីតិវិធីជនភៀសខ្លួនសុំជ្រកកោននៅទ្វីបអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ