គណៈកម្មាធិការអាស៊ានប្រចាំនៅ Pretoria វាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់វៀតណាមក្នុងនាមជាប្រធាន

(VOVWORLD) - អញ្ជើញថ្លែងក្នុងពិធីទទួលតំណែងជាប្រធាន APC ពីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូង លោក Hoang Van Loi ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៨ ខែកុម្ភៈ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី Salman Al Farisi បានវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនិងសកម្មរបស់ភាគី វៀតណាមក្នុងនាមជាប្រធាន APC ឆ្នាំ ២០២០។
 គណៈកម្មាធិការអាស៊ានប្រចាំនៅ Pretoria វាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់វៀតណាមក្នុងនាមជាប្រធាន - ảnh 1 គណៈកម្មាធិការអាស៊ានប្រចាំនៅ Pretoria វាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់វៀតណាមក្នុងនាមជាប្រធាន (រួបថត៖ baoquocte.vn)

គ្មានអើពើរអំពីការលំបាកនៃស្ថានការណ៍នៅប្រទេសម្ចាស់ផ្ទះ ស្ថានទូត វៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង បានបំពេញតួនាទីជាប្រធាន គណៈ កម្មការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំនៅ Pretoria (APC) ក្នុងឆ្នាំ ២០២០ ប្រកបដោយជោគជ័យ ដើម្បីរួមចំណែក ក្នុងការជំរុញទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ជាមួយអាហ្វ្រិកខាងត្បូងនិយាយដោយឡែក និងអាហ្វ្រិកនិយាយរួម។

លោកឯកអគ្គរដ្ឋទូត Salman Al Farisi បានវាយតំលៃខ្ពស់ចំពោះលទ្ធ ផល ដែលវៀតណាមសម្រេចបានក្នុងឆ្នាំ ២០២០ ក្នុង «តួនាទីពីរដើរទន្ទឹមគ្នា»  ដែលជាប្រធានអាស៊ានផង និងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង ដោយរួមចំណែកក្នុងការបង្កើន«សំឡេងរួម» របស់អាស៊ី និងអាស៊ាននៅលើឆាកអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមឲ្យទាន់ពេលវេលាក្នុងតំបន់ ព្រមទាំងរួមវិភាគទានដល់ការកសាងសន្តិភាពអាស៊ី សាមគ្គីភាព និងវិបុលភាពពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ