គណៈបក្ស CPP ដណ្តើមបានសម្លេងគាំទ្រជាច្រើនបំផុតក្នុងការបោះឆ្នោតក្រុមប្រឹក្សាគ្រប់ជាន់ថ្នាក់


គណៈបក្ស CPP ដណ្តើមបានសម្លេងគាំទ្រជាច្រើនបំផុតក្នុងការបោះឆ្នោតក្រុមប្រឹក្សាគ្រប់ជាន់ថ្នាក់ - ảnh 1
គណៈបក្សប្រជាជនកម្ពុជាដណ្តើមបានសម្លេងគាំទ្រជាច្រើនបំផុតក្នុងក្រុមប្រឹក្សាគ្រប់ជាន់ថ្នាក់ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៧ ឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា
(NEC) បានចេញសេចក្តីប្រកាសជាផ្លូវការអំពីលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា គ្រប់ជាន់ថ្នាក់អណត្តិទី ២ ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ១៨ ឧសភា កន្លងមក។ តាម
នោះ គណៈបក្សចំនួន ៤ ក្នុងចំណោមគណៈបក្សចំនួន ៥ បានជាប់ឆ្នោតក្នុងក្រុម
ប្រឹក្សាគ្រប់ជាន់ថ្នាក់ ដូចជា៖ គណៈបក្សប្រជាជនកម្ពុជា  (CPP) គណៈបក្សសង្គ្រោះ
ជាតិ (CNRP) គណៈបក្ស FUNCIPEC និងគណៈបក្សសម្ព័ន្ធភាពដើម្បីប្រជាធិបតេយ្យ
(LDP)។ ក្នុងនោះ គណៈបក្ស CPP ដណ្តើមបានសម្លេងគាំទ្រជាច្រើនបំផុតនិងនាំមុខ ក្នុងបណ្ដាក្រុមប្រឹក្សាថ្នាក់ក្រុងខ័ណ្ឌស្រុកដោយមានអាសនៈចំនួន ២២៣៧ ស្រូបយក
៧៦%។ ក្នុងសន្និសីទកាសែតបន្ទាប់ពីបញ្ចប់ការបោះឆ្នោត នាថ្ងៃទី ១៨ ឧសភា​ កន្លងមក ប្រធានគណៈបក្ស CNRP លោក សម រង្ស៊ីបានសន្យានឹងទទួលស្គាល់លទ្ធផលនៃការ
បោះឆ្នោតលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ