គណៈបក្សកាន់អំណាចនៅកូរ៉េខាងត្បូងបោះឆ្នោតថ្នាក់ដឹកនាំក្រុមសមាជិកសភា


គណៈបក្សកាន់អំណាចនៅកូរ៉េខាងត្បូងបោះឆ្នោតថ្នាក់ដឹកនាំក្រុមសមាជិកសភា - ảnh 1
គណៈបក្សកាន់អំណាចនៅកូរ៉េខាងត្បូងបោះឆ្នោតថ្នាក់ដឹកនាំក្រុមសមាជិកសភា (VNA)

(VOVworld) – នាថ្ងៃទី ១៦​ ធ្នូ សមាជិកសភា លោក Chung Woo-taik មុខសញ្ញា
 ស្មោះត្រងជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ត្រូវបាន
គណៈបក្ស Saenuri កាន់អំណាចជ្រើសតាំងធ្វើជាថ្នាក់ដឹកនាំក្រុមសមាជិកសភា
នៃគណៈបក្សនេះនៅរដ្ឋសភាកូរ៉េខាងត្បូង។​ មជ្ឈដ្ឋានអ្នកសង្គេតការបានចាត់
ទុកថា៖ ការដែល លោក Chung ត្រូវបានតែងតាំងក្នុងឋានៈពោលខាងលើអាច
ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជញ្ជីងសិទ្ធិអំណាចរវាងភាគីនានាក្នុងគណៈបក្ស
Saenuri។ ភាគីគាំទ្រប្រធានាធិបតីជានិច្ចកាលចាត់ទុកថា៖ ក្នុងកាលៈទេសៈ
បច្ចុប្បន្ន គណៈបក្ស  Saenuri ត្រូវស្វែងរកឯកភាព ក្នុងពេលនោះ ភាគីប្រឆាំង
លោកស្រី Park Geun-hye បានសង្កត់ធ្ងន់ទៅលើផែនការកែទម្រង់គណៈបក្ស។
ក្រៅពីនោះ មុខសញ្ញាជិតស្និទ្ធជាមួយប្រធានាធិបតី លោក Lee Hyun-Jae ក៏ត្រូវ
បានជ្រើសតាំងធ្វើជាអ្នកប្រមុខគណៈបក្សគោលនយោបាយរបស់គណៈបក្ស
Saenuri។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១៦​ ធ្នូ មជ្ឈដ្ឋានថ្នាក់ដឹកនាំ
 គណៈបក្ស Saenuri កាន់អំណាច ក្នុងនោះ មានប្រធានគណៈបក្ស លោក Lee
 Jung-hyun បានលាលែងពីដំណែង ក្នុងកាលៈទេសៈ​ ការតស៊ូរវាងភាគីនានា
ក្នុង​គណៈបក្សនេះកំពុងកើនឡើងទាក់ទិនដល់ការអនុម័តលើសំណូពរកាត់
ទោស ប្រធានាធិបតី Park Geun-hye៕

ប្រតិកម្មទៅវិញ

ផ្សេងៗ