គណបក្សប្រទេសរុស្ស៊ីឯកភាពកសាងកម្មវិធីនយោបាយថ្មីឆ្ពោះទៅការបោះឆ្នោតឌូម៉ាឆ្នាំ ២០២១

(VOVWORLD) - ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុងម៉ូស្គូ គណបក្សប្រទេស    រុស្ស៊ីឯកភាពបានប្រារព្ធឡើងមហាសន្និបាតលើកទី ១៩ និងអនុម័តក្នុងការកសាងកម្មវិធីនយោបាយថ្មីឆ្ពោះទៅការបោះឆ្នោតឌូម៉ាជាតិឆ្នាំ ២០២១ ។
គណបក្សប្រទេសរុស្ស៊ីឯកភាពកសាងកម្មវិធីនយោបាយថ្មីឆ្ពោះទៅការបោះឆ្នោតឌូម៉ាឆ្នាំ ២០២១ - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀពូទីន (រូបថត៖ dangcongsan.vn)

ថ្លែងនៅក្នុងមហាសន្និបាតនោះ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀពូទីន បានសង្កត់ធ្ងន់ថា គណបក្សប្រទេស   រុស្ស៊ីឯកភាពចាំបាច់ត្រូវផ្តោតការយកចិត្តទុកក្នុងការ ផ្ទៀងស្តាប់មតិយោបល់របស់ប្រជាជនអំពីស្ថានភាពនាបច្ចុប្បន្ន ក៏ដូចជាអំពីសន្ទស្សន៍ពាក់ព័ន្ធនឹងគុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

ប្រជាជនរុស្ស៊ីតែងតែមានគោលបំណងចង់ឲ្យគណបក្សនយោបាយនានា ជាពិសេសគណបក្ស មានអំណាចដូច គណបក្សប្រទេស រុស្ស៊ីឯកភាព នឹងអនុវត្តការងារកាន់តែសកម្មថែមទៀតផងដែរ។

រីឯខ្លួនវិញ ប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាព លោក ឌីមីទ្រីមេវឺដេវប បានបញ្ជាក់ថាគណបក្សនឹងទាក់ទាញសមាជិកវ័យក្មេងយ៉ាងសកម្មថែមទៀតឲ្យចូលរួមសកម្មភាពនយោបាយនិងបង្កើតឱកាសសម្រាប់ពួកគេក្នុងការបង្ហាញសមត្ថភាពក្នុងកិច្ចការបក្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ